យោងតាមអ្នកនាំពាក្យ ប្រធានលេខាធិការដ្ឋាន សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានឲ្យដឹងថា ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំ​ពេញ បានសម្រេចចេញដីការឃុំខ្លួន ឧកញ៉ា ហូ ចំរើន ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទគំរាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ហើយការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញា បញ្ចប់ការសួរនាំឧកញ៉ា ​​ហូ​ ចំរើន​ ករណី​បាញ់បោះ​សេរី​, សម្រេចចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់»។

គួររម្លឹកឡើងវិញផងដែរថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោក បានបាញ់បោះសេរីប្រមាណ ៦-៧គ្រាប់ ​កាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨​ ក្នុងភូមិគ្រឹះរបស់លោក ស្ថិតក្នុងភូមិព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឧកញ៉ា ​ហូ​ ចំរើន​ ត្រូវចោទប្រកាន់ពី​បទ «គំរាមកំហែង​ថា​នឹង​សម្លាប់»​ តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅដៃដល់ចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី។

ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរី ប្រមាណ ៦-៧គ្រាប់ ​កាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨​ ក្នុងភូមិគ្រឹះរបស់លោក ស្ថិតក្នុងភូមិព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕