សៀមរាប៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀត បន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះ ពូ លី បានបង្ហោះរូបច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពពិធីអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាវ័យចាស់ មួយគូដោយមានការចូលរួមពីសំណាក់ញាតិមិត្តជាច្រើននាក់ ។

ទោះជាយ៉ាងណាក្ដីនៅមិនទាន់ដឹងថា នេះជាពិធីអាពាហ៍ពិតប្រាកដ ឬគ្រាន់តែជាពិធីគម្រប់កិច្ចអ្វីមួយឡើយ ដោយគ្រាន់តែដឹងថា ពិធីនេះបានរៀបចំនៅភូមិកំបោរ ឃុំស្វាយស ស្រុក វ៉ារិន ខេត្តសៀមរាប ។
ជាមួយការបង្ហោះនេះ មានអ្នកលេងហ្វេសប៊ុកជាច្រើនចូលទៅសរសេរជូនពរ ព្រមទាំងចែករំលែកយ៉ាងច្រើនផងដែរ ៕