ភ្នំពេញ៖ ខណៈដែលអគារចាស់ៗក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលារចនា ត្រូវបានរើជួសជុលជាថ្មី គេឃើញមានមតិផ្សេងៗគ្នាជជែកវែកញែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមតិមួយចំនួនបារម្ភខ្លាចបាត់បង់ទម្រង់ដើមនៃអគារចំណាស់ ១០០ឆ្នាំនេះ ។

ជាមួយគ្នានេះដែរ នៅថ្ងៃនេះ គេក៏បានឃើញមានផ្ទាំងគំនូរបុរាណជាច្រើនផ្ទាំង ត្រូវបានគេតម្រៀបគរនៅមុខអគារ ដោយប្រើភាសារមួយថា «បោះចោល» ដែលក្នុងនោះគេក៏ឃើញមតិរិះគន់យ៉ាងច្រើនផងដែរ ។ ដោយសារមានការចែករំលែកយ៉ាងព្រោងព្រាត ទើបក្រោយមកនេះ គណនីហ្វេសប៊ុកមួយឈ្មោះ «Sophorn Chan» បានបកស្រាយថា សម្រាប់រូមគំនូរបុរាណទាំងអស់ដែលគេតម្រៀបនោះ មិនមែនបោះចោលឡើយ គឺនិស្សិតជាច្រើននាំគ្នាប្រមូលគរទុកព្រោះខ្លាចខូចដោយសារការជួសជុលអគារ ហើយដោយសារមានការពិភាក្សាគ្នារវាងសាស្ត្រាចារ្យ ព្រមទាំងនិស្សិតផងនោះ ក៏សម្រេចចិត្តប្រគល់រូបគំនូរទាំងនោះ ដល់អ្នកណាដែលស្រឡាញ់ យកទៅទុកតាំងក្នុងផ្ទះ ពោលគឺមិនមែនបោះចោលឡើយ ។

ខាងក្រោមនេះ គឺជាការបញ្ជាក់ពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក «Sophorn Chan» ៖
«ខ្ញុំសូមពន្យល់ចំពោះសិស្ស និស្សិត មហាជនមួយចំនួន ថា៖ រូបគំនូរទាំងអស់នេះ ខាងសាលាសូនរូប មិនបានបោះចោលទេ គឺយើងបាន យកចែក ដល់សិស្ស ទាំងអស់ក្នុងសាកលវិទ្យាល័យ និងមហាជនមួយចំនួន ដែលចង់បាន។ សូមកុំប្រើពាក្យថាបោះចោល បោះចោលមានន័យថា៖សំរាម តែនេះ រូបដែលយើង រើមកពីឃ្លាំងខាងលើ យើងគរយ៉ាងមានរបៀប ។គឺយើងមានកាគោរពដល់ស្នាដៃ សិល្បករចាស់ៗ ហើយគាត់ខ្លះក៏បានមកយកវិញដែរ។
ដល់ពេលសិស្ស ជាច្រើនគាត់ថា ចង់បាន ស្រឡាញ់ ទើបលោកគ្រូអ្នកគ្រូបាននាំគ្នាពិភាក្សាគ្នា ថា៖ ឲ្យគាត់( សិស្ស) យកទៅចុះ !!បានទុកដាក់ក្នុងផ្ទះ គ្រាន់មើលជារបស់ខ្មែរ ។ បញ្ជាក់ថា មិនមែនតែសិស្សទេ សូម្បីតែគ្រូតាមមហាវិទ្យាល័យ និង ខ្មែរនៅ បារាំងក៏មកសុំយកទៅដែរ !!» ។

ប្រភពដដែលបន្តថា «ដោយខាងសាលាមិនបានលក់ទេ គឺគិតថា ចែកគ្នាតាំងផ្ទះ ព្រោះជាកូនសិស្ស និងជាខ្មែរ ! បើស្រឡាញ់យកចុះ !! ( ដោយកូនសិស្សគាត់រើសតែរូបល្អៗ ដែលគាត់ស្រឡាញ់បានជា រាយបាយយ៉ាងនេះ!!)
( យើងរើ ជា៣ ដំណាក់កាល រួចក៏បាន ជំរើសរូបល្អៗមួយចំនួនទុកដែរ សម្រាប់ដាក់មន្ទី ឬសាលាថ្មីផងដែរ)!!
សូមប្រើពាក្យឲ្យបានសមរម្យ បើជាខ្មែរ កុំបៀមឈាមព្រោះដាក់ គ្នាឯងជាខ្មែរដូចគ្នាអី ជាពិសេសជាសិល្បៈ !!បើចង់ដឹងសូមមកសួរសិន ចាំថា!!
ដោយខាងសាលាមិនបានលក់ទេ គិតថា ចែកគ្នាតាំងផ្ទះ ព្រោះជាកូនសិស្ស និងជាខ្មែរ ! បើស្រឡាញ់យកចុះ !! ( ដោយកូនសិស្សគាត់រើសតែរូបល្អ ដែលគាត់ស្រឡាញ់បានជា រាយបាយយ៉ាងនេះ)
ជួយចែករំលែកផងឲ្យបានដឹងគ្រប់ៗគ្នា!!» ៕
ប្រភព៖ Facebook («Sophorn Chan»