ខេត្តកណ្តាល៖ បុរសដែលត្រូវគេស្គាល់ថា ជាឪពុកចុងរបស់ក្មេងស្រីម្នាក់ អាយុ៨ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួន ពីបទចាប់រំលោភកូនចុងរបស់ខ្លួន ដែលជាអនិតិជន តាំងពីថ្ងៃទី២ ឧសភា ២០១៨ រហូតដល់ថ្ងៃទី១៦ ឧសភា ២០១៨ ទើបបែកធ្លាយរឿង ត្រូវអ្នកជិតខាង នាំក្មេងស្រីរងគ្រោះ ទៅទៅដាក់ពាក្យបណ្តឹង ប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំបាត ឲ្យចាប់ខ្លួនបុរសតិរច្ឆាននេះតែម្តង ។

ក្មេងស្រីរងគ្រោះ ឈ្មោះ ជ ម ត អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានអីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ចំណែកជនសង្ស័យឈ្មោះ ហង្ស វ៉ន ហៅតួ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ដើមហេតុនៃរឿងនេះ ត្រូវបានរៀបរាប់ឲ្យដឹងថា ៖ នៅអំឡុងចុងឆ្នាំ២០១៧ ជនសង្ស័យ និងប្រពន្ធ មានកូនបង្កើត និងកូនចុង បាននាំគ្នាទៅដើររើសអេតចាយ នៅក្រុងភ្នំពេញ ជិតវត្តមហាមន្រ្តី។ ឆ្លៀតពេលដែលប្រពន្ធ ដើររើសអេតចាយបាត់ ជនសង្ស័យដែលជាឪពុកចុង បាននាំជនរងគ្រោះ ចូលក្នុងចេតិយ៍ ក្នុងវត្តមហាមន្ត្រី ហើយបានចាប់ស្រាតខោ ជនរងគ្រោះ រួចធ្វើសកម្មភាព ចាប់រំលោភជនរងគ្រោះ ជាកូនចុងរបស់ខ្លួន បានចំនួន១លើក រហូតបានសំរេច និងបានគំរាមមិនអោយប្រាប់ម្តាយ។

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧យប់ មុនចូលឆ្នាំខ្មែរ ជនសង្ស័យបាននាំជនរងគ្រោះ ជាកូនចុងដើរទៅក្បែរ ផ្ទះចាស់ដែលគេធ្វើទុកចោល នៅក្បែរព្រៃ ខាងក្រោយ
ភូមិ ហើយបាននិយាយលួងលោម ធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះបានសំរេចម្តងទៀត។

លុះមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នំ២០១៨ វេលាម៉ោងប្រហែល៨យប់ ឆ្លៀតពេលដែលប្រពន្ធមិននៅផ្ទះ ដើរទៅមើលគេលេងបៀរបាត់ ជនសង្ស័យក៏បាន ចូលទៅក្នុងផ្ទះខ្លួន ហើយឃើញជនរងគ្រោះកំពង់ដេកលើគ្រែ ជាមួយប្អូនៗខ្លួន បានស្ទាបអង្អែលជនរងគ្រោះហើយ ចាប់ស្រាតខោជនរងគ្រោះ រួចធ្វើសកម្មភាពចាប់រំលោភ រហូតបានសំរេចម្តងទៀត។

រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ជនរងគ្រោះបានទៅលាងចាន អោយឈ្មោះផាន់ លក្ខិណា ភេទស្រី នៅក្នុងភូមិជាមួយ ហើយខ្លួនក៏បាននិយាយរៀបរាប់ ប្រាប់ ឈ្មោះផាន់ លក្ខិណា ពីសកម្មភាពឪពុកចុង ឈ្មោះហង្ស វ៉ន ហៅតួ ចាប់រំលោភខ្លួន បានសម្រេចចំនួន៣ដង បន្ទាប់មកឈ្មោះផាន់ លក្ខិណា ដែលជាអ្នកជិតខាង ក៏បាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាល ភ្នំបាតតែម្តង។

បន្ទាប់មកកម្លាំងជំនាញ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលភ្នំបាត ចុះទៅកន្លែងកើតឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកពញាឮដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ខាងលើ បានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាព ដូចខាងលើមែន ដោយមូលហេតុស្រវឹង ហើយខ្លួនប្រើប្រាស់គ្រឿងញៀនផងដែរ ។ លទ្ធផល ធ្វើតេស្តទឹកនោម មានសារធាតុញៀនក្នុងទឹកនោម ។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃុំខ្លួន ចាត់ការបន្តរតាមនីតិវិធី៕