យោងតាមគណនីហ្វេសប៊ុក របស់កញ្ញាដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ វល័ក្ខ លក្ខិណា បានបង្ហោះពីរូបភាព២សន្លឹក ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងសង្វេគក្នុងចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញទារកម្នាក់ ត្រូវបានគេខ្ចប់ដាក់នៅក្នុងថង់ យកទៅបោះ​ចោល ដោយគ្មានក្តីអាណិតអាសូរក្នុងនាមជាម្តាយ ដែលខំពពោះអស់រយៈពេលរាប់ខែ តែពេលគ្នាកើតមកហើយ បែរជាសម្លាប់ជីវិតគ្នានៅខាងក្រៅទៅវិញ ។

ទោះជាយ៉ាងណា រូបភាពដែលបានបង្ហោះនោះ មិនត្រូវបានបញ្ជាក់ពីទីកន្លែង និងពេលវេលាច្បាស់លាស់នោះទេ តែវាជាសារមួយដាស់តឿនទៅដល់ គូរស្នេហ៍ទាំងអស់ ដែលកំពុងតែភ្លើតភ្លើននឹងតណ្ហា ហើយមិនបានការពារខ្លួន ហើយពេលដែលបង្កើតគ្នាមកហើយ ហេតុអ្វីក៏ចិត្តដាច់សម្លាប់គ្នាទៅវិញ។

នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា វល័ក្ខ លក្ខិណា បានសរសេរផងដែរថា “៩ខែ១០ថ្ងៃដូចគ្នា តែវាសនាខុសគ្នា!!!ឃើញទិដ្ឋភាពនេះ ស្រក់ទឹកភ្នែកមិនដឹងខ្លួន នេះមកពីម្ដាយឪពុកគ្មានទំនួលខុសត្រូវច្បាស់លាស់! ការសប្បាយតែមួយពេលរបស់អ្នកទាំងពីរ បានសម្លាប់ជីវិតគេម្នាក់ ដោយសារតែគ្មានការ ទទួលខុសត្រូវច្បាស់លាស់!ជួយស៊ែរសម្រាប់ក្ដីអាណិតអាសូរ ??”៕