ភ្នំពេញ៖ យោងតាមសារព័ត៌មាន ហ្វ្រេសញូស៍ បានចុះផ្សាយកាលពីមុននេះបន្តិចថា មន្រ្តីជាន់ខ្ពស់នគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា ឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ច ក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរី ប្រហែល៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ នៅក្នុងផ្ទះវិឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលជាន់ខ្ពស់ដដែលរូបនោះ បានបញ្ជាក់ថា នៅពេលនេះឧកញ៉ា ហូរ ចំរើន កំពុងស្ថិតនៅក្នុងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកំពុងរៀបចំបញ្ជូនទៅកាន់តុលាការ។

ប្រភព៖​ សារព័ត៌មាន ហ្រេសញូស៍