ខេត្តព្រៃវែង៖ បុរសតិរច្ឆានម្នាក់បានចាប់រំលោភក្មួយស្រីរបស់ខ្លួន តាំងពីនាងទើបនឹងមានអាយុ១៣ រហូត១៦ឆ្នាំ ធ្វើឲ្យនាងស្គមរីងរៃ ទើបឪពុកម្ដាយរបស់នាងសង័្សយ ក៏តាមដានមើល ទើបដឹងការពិត ហើយប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនជនគម្រក់នោះ កាលពីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៨ នៅក្នុងភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច។

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង័្សយនោះ អាណាព្យាបាលរបស់ជនរងគ្រោះបានឃើញកូនរបស់ខ្លួនមានសភាពស្គមស្លេកស្លាំង និងមិនសូវហូបបាយទឹក។ នៅពេលនោះ ពួកគាត់បានសាកសួរទៅកូនរបស់ខ្លួនថា តើកូនកើតជំងឺអី? ភ្លាមនោះ ក្មេងស្រីរងគ្រោះ បានប្រាប់ទៅឪពុកម្ដាយរបស់នាងថា ខ្ញុំអត់កើតជំងឺអីទេ។ ទោះជាកូននិយាយយ៉ាងដូច្នេះក្ដី ក៏ឪពុកម្ដាយរបស់នាង​នៅ​តែ​សង័្សយ ខ្លាចកូនរបស់ពួកគាត់ជំងឺអ្វីមួយ។ រហូតមកដល់វេលាល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ឪពុករបស់ក្មេងស្រីរងគ្រោះបានឃើញ​កូនរបស់ខ្លួន នៅមុខបន្ទប់ទឹកជាមួយនឹងជនសង័្សយ ដោយបម្រុងនឹងរួមភេទ។

ប្រភពព័ត៌មានដដែល បានបន្តថា ដោយឃើញពីសកម្មភាព គួរឲ្យសង័្សយបែបនេះ ឪពុករបស់ក្មេងស្រីរងគ្រោះបានដើរទៅមើល ទើប​ជន​សង័្សយបានគេចខ្លួនបាត់ ហើយនៅតែសល់ក្មេងស្រីរងគ្រោះកំពុងលើកខោស្លៀក។ នៅថ្ងៃបន្ទាប់ ឪពុកម្តាយរបស់នាងបាន​លួងលោមកូនរបស់ខ្លួន ហើយជជីកសួរចុះឡើង ទើបនាងប្រាប់ការពិតថា នៅពេលឪពុកម្ដាយមិននៅផ្ទះ ពូ វិណៃ តែងតែមកចាប់រំលោភនាងជាច្រើនលើកច្រើនសា រាប់មិនអស់ បើគិតទៅ គឺមានរយៈពេល៣ឆ្នាំមកហើយ ពោលគឺតាំងពីនាងទើបនឹងមានអាយុ១៣ឆ្នាំមកម៉្លេះ។ ប៉ុុន្តែនាងមិនហ៊ានប្រាប់អ្នកណាឡើយ ដោយសារគាត់(ជនសង័្សយ)គំរាមថា បើនាងហ៊ានយករឿងហ្នឹងប្រាប់គេ គាត់នឹងសម្លាប់នាងចោល។ បន្ទាប់​ពីដឹងរឿងរ៉ាវដ៏គម្រក់របស់ឪពុកមាមានចិត្តតិរច្ឆាននោះមក អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យកូនស្រីរបស់ពួកគាត់។

មន្ត្រីនគរបាលស្រុកកញ្ច្រៀច បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភអនីតិជន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ វ៉េង វិណៃ អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក រ អាយុ១៦ឆ្នាំ ហើយជនរងគ្រោះ និងជនសង្ស័យ ត្រូវជាពូ និងក្មួយ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយនាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ាការបន្តតាមនីតិវិធី៕