យោងតាមប្រភព វីដេអូមួយបានពិពណ៌នា នូវទិដ្ឋភាពដ៏អស្ចារ្យ នៃព្រះរាជាណាចក្រកម្ពុជា ទាំងប្រាសាទបុរាណ ទាំងឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត និងទាក់ទាញ បានបង្កើតឡើងដោយជនជាតិបរទេសម្នាក់ ឈ្មោះ Benn_TK មានការស៊ែរតៗគ្នា ល្បីពេញពិភពលោក នូវទិដ្ឋភាពល្អឥតខ្ចោះ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងស្នាមញញឹម នៃប្រជាពលរដ្ឋកម្ពុជា ដែលមានភាពរួសរាយ រាក់ទាក់និងចិត្តល្អផងដែរ ។

នៅក្នុងវីដេអូនោះ គាត់ក៏បាននិយាយផងដែរថា “ក្នុងចំណោមកន្លែងដែលធ្លាប់ទៅ ខ្ញុំមិនអាចបំភ្លេច ទីកន្លែងនេះបានទេ ប្រជាជន ទឹកចិត្តល្អ ទេសភាពដ៏អស្ចារ្យ ខ្ញុំមិនអាចរងចាំ ពេលវេលាដែលខ្ញុំនឹង ត្រលប់ទៅវិញម្តងទៀតបានទេ” ៕