ខេត្តកំពង់ចាម៖ កាលពីវេលាយប់ ថ្ងៃទី១២ ឧសភា ២០១៨ ម្សិលមិញនេះ មានហេតុការណ៍មួយកើតឡើង ដោយឪពុកតិរច្ឆានម្នាក់ បានផឹកស្រាស្រវឹងជោគជាំ ហើយធ្វើសកម្មភាពចាប់រំលោភ កូនស្រីបង្កើតខ្លួនឯង ដែលមានអាយុទើបតែ៦ឆ្នាំ ហើយត្រូវបាននគរបាលចាប់ខ្លួន ដោយហេតុការណ៍នេះ បានកើតឡើង នៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

យោងតាមសម្តីរបស់នគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីមានការរាយការណ៍ ពីហេតុការណ៍ខាងលើនេះ ស្នងការនគរបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាកម្លាំងនគរបាល ជំនាញចុះស្រាវជ្រាវភ្លាមៗ ដោយមានការសម្របសម្រួលពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យជាឪពុក ឈ្មោះ ជិន ព្រួញ អាយុ៣៧ឆ្នាំ តែម្ដង។

បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យខាងលើបាន ធ្វើការសារភាពថា ខ្លួនពិតជាបានចាប់រំលោភ កូនស្រីបង្កើតរបស់ខ្លួន ពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បាន បញ្ជូនជនរូបនេះ ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បីធ្វើការសួរនាំ ​និងកសាងសំណុំរឿងតាមនីតិវិធី៕