ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ រត់ទៅប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីមានបុរស ជាអ្នកស្នាក់នៅ ក្បែរខាងគ្នា លបលួចចូលទៅក្នុងបន្ទប់ ចាប់ឱបថើប ប៉ុនប៉ងរំលោភតែមិនបានសម្រេច នាងដឹងខ្លួនទាន់ កាលពីវេលារំលងអធ្រាត្រ ចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

នារីរងគ្រោះ ខណៈដែលចូលដល់ ក្នុងបន្ទប់របស់មន្រ្តីនគរបាលហើយ បានបិទទ្វារ មិនអនុញាតិឲ្យអ្នកសារពត៌មាន ថតរូបភាព ឬសាកសួរនោះឡើយ ដោយមន្រ្តីនគរបាល និយាយថាផ្អែកទៅលើ បញ្ជាអគ្គស្នងការនគរបាល បានដាក់បម្រាម មិនឲ្យអ្នកសារពត៌មាន ចូលថតរូបភាព ទោះជាករណីអ្វីក៏ដោយ មិនថាជនល្មើស មិនថាជនរងគ្រោះ តែចូលដល់ក្នុងប៉ូលីសហើយ អ្នកសារពត៌មាន មិនអាចចូលថត ឬយកពត៌មានបានឡើយ នារីរងគ្រោះខាងលើ ខណៈដែលមិនបានជួបសួរផ្ទាល់ តែបើតាមប៉ាន់ប្រមាណ អាយុប្រហែល២១ឆ្នាំ គ្រាន់តែដឹងថា ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យ ជាអ្នកជួលបន្ទប់ស្នាក់នៅក្បែរខាងគ្នា ។

តាមប្រភពពីមន្ត្រីសាលាសង្កាត់ គ្រាដែលនារីរងគ្រោះ ជួបមុនដំបូង បានឲ្យដឹងថា រឿងរ៉ាវខាងលើ នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលជនរងគ្រោះ ចូលបន្ទប់ដេកសម្រាក ដោយមិនបាន ដាក់ខ្ទាស់គន្លឹះ រហូតដល់វេលារំលងអធ្រាត្រ នាងកំពុងលង់លក់ ស្រាប់តែជនសង្ស័យ ជាអ្នកស្នាក់នៅក្បែរខាងគ្នា លបលួចចូលទៅ ចាប់ឱបថើប ប៉ុនប៉ងរំលោភ តែមិនបានសម្រេច នាងដឹងខ្លួនទាន់ រុញចេញ។

នាងបានទៅជនល្មើសថា ហេតុអ្វីបានចូលក្នុងបន្ទប់ខ្ញុំ តែអ្វីជនសង្ស័យឆ្លើយ ហេតុតែរូបគេ ស្រឡាញ់នាងយូរហើយ ហើយចូលមកនេះ មករកទូរស័ព្ទទេ រួចក៏យកទូរស័ព្ទដៃ របស់នារីរងគ្រោះ ដើរចេញទៅបន្ទប់គេវិញ ។ ដោយទង្វើររបស់បុរស ជាជនសង្ស័យមិនសមរម្យ ប៉ុនប៉ងរំលោភ តែមិនបានសម្រេច នេះចេះនាងដឹងខ្លួនទាន់។ លុះមកដល់រសៀល ថ្ងៃទី១២ ខែឧសភា នេះ ជៀសវាងកើតរឿងបែបនេះ ជាលើកទី២ ហ៊ានតែធ្លោះធ្លោយ ប្រាកដជាអស់ព្រហ្មចារីយ៍ហើយ មានតែរត់ទៅប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅ៣ ដើម្បីមានវិធានការ ជួយអន្តរាគមន៍ ។

តែទោះជាយ៉ាងណាក្តី អ្វីដែលមិនច្បាស់លាស់នោះត្រង់ថា នគរបាលមិនអនុញាតិឲ្យអ្នកសារពត៌មាន ចូលយកពត៌មានជាក់លាក់ ជួបផ្ទាល់ជាមួយជនរងគ្រោះបានឡើយ នេះជាបទបញ្ជារបស់ថ្នាក់លើដាក់មក អ្នកសារពត៌មានកុំចេះតែហ៊ាន ៕