ខេត្តកណ្ដាល៖ បុរសល្មោភកាមម្នាក់ បានប្រើល្បិចដ៏គម្រក់ ធ្វើជាអ្នកចេះដោះអំពើ ស្រោចទឹក និងមើលជំងឺ​សរសៃប្រសាទ ហើយនាំនារីរងគ្រោះ ចូលទៅក្នុងបន្ទប់ទឹក ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ តែត្រូវសាច់ញាតិលបមើលឃើញ ស្រែកផ្អើលអ្នកភូមិ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីពេលវេលាម៉ោង១ និង​៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ទឹកមួយកន្លែង ស្ថិតក្នុង​ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធ នឹងករណីចាប់រំលោភ សេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ នៅ វណ្ណា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់​នៅភូមិថ្មគោល ឃំុសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រីឯ់ជនរងគ្រោះ ឈ្មោះ ក ល អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន(វិកលចរិត និងជាមនុស្សគ)​​ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតមាន ករណីប៉ុនប៉ងចាប់រំលោភ សេពសន្ថវៈនោះ ជន​សង័្សយ​បានប្រាប់ ទៅអាណាព្យបាល របស់ជនរងគ្រោះថា គេ (ជនសង័្សយ) ចេះស្រោចទឹកដោះអំពើ និងព្យាបាលមនុស្ស កើតជំងឺសរសៃប្រសាទ។ ឮបែបបនេះ អាណាព្យាបាល ចង់ឲ្យកូនរបស់ខ្លួនជាសះស្បើយពីជំងឺ ក៏យល់ព្រមឲ្យជនសង័្សយ ស្រោចទឹកឲ្យកូនស្រីរបស់ខ្លួន។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានការព្រមព្រៀង ពីអាណាព្យាបាលហើយ ជនសង័្សយបាននាំនារីរងគ្រោះ​ ចូលទៅក្នុងបន្ទប់ទឹក ហើយស្រោចទឹក ដោយបិទទ្វារជិត។ ក្រោយពេលមើល​ឃើញ ពីសកម្មភាពដ៏គួរឲ្យ សង័្សយបែបនេះ សាច់ញាតិបានលបមើល តាមប្រហោងព្រឹលឥដ្ឋខ្យល់ ក៏ឃើញពី​សកម្មភាព របស់ជនសង័្សយកំពុង ប៉ុនប៉ងចាប់រំលោភនារីរងគ្រោះ។

ឃើញបែបនេះ គាត់បានស្រែកឆោឡោ ផ្អើលដល់អ្នកភូមិ និងរាយការណ៍ទៅសមត្ថកិច្ច ឲ្យ​ឃាត់ខ្លួនជនសង័្សយតែម្ដង។ ក្រៅពីឃាត់ខ្លួនជនសង័្សយនោះ សមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-0461 ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងចាប់រំលោភ សេពសន្ថវះទៅលើ ជនរងគ្រោះប្រាកដមែន។ ប៉ុន្តែគាត់គ្រាន់តែយកប្រដាប់​ភេទញល់ មិនទាន់ទាំងបានចូលផង ស្រាប់តែលោកយាយម្នាក់ស្រែក ទើបខ្លួនឈប់ ហើយបើកទ្វារបន្ទប់ទឹក ចេញមកក្រៅវិញ។

ក្រោយពេលទទួលបាន បណ្ដឹងរបស់ជនរងគ្រោះ និងមានចម្លើយសារភាព របស់ជនសង័្សយផង សមត្ថ​កិច្ច​បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់៕