ខេត្តបាត់ដំបង៖ បុរសម្នាក់កំពុងបើកគោយន្ត ទៅស្រែទាំងភ្លៀងកំពុងបង្អុរចុះ ស្រាប់តែរន្ទះបាញ់ឆាំងឡើង បណ្ដាលឲ្យរងរបួសធ្ងន់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង១៥​នាទី​រសៀល ​ថ្ងៃ​ទី​០៦​ ខែឧសភា ឆ្នាំ២០១៨ ​នៅ​កណ្ដាល​​វាលស្រែ​ ទួល​រកា ​​ស្ថិតក្នុងភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល​។

មន្ត្រីនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ជនរងគ្រោះ ​ឈ្មោះ ​ម៉ៅ ម៉ារ​ឌី​ ភេទ​ប្រុស ​អាយុ​៣១​​ឆ្នាំ មុខរបរជាកសិករ រស់នៅ​ភូមិ​-​ឃុំ​ខាង​លេី​។ មុនពេលកើតហេតុ គាត់បានបើកគោយន្តកាត់ភ្លៀងសំដៅទៅស្រែរបស់គាត់ លុះពេលគាត់បើកគោយន្តទៅដល់ចំណុចខាងលើ ស្រាប់តែរន្ទះបាញ់ឆាំងឡើង បណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ៕