កាលពីថ្ងៃទី០៣ និង ទី០៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន អចលនទ្រព្យធំៗ ជាង១០០ ក្រុមហ៊ុនមកពីបណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានចូលរួម កម្មវិធីពានរង្វាន់អចលនទ្រព្យ អន្តរជាតិរបស់ប្រទេសអង់គ្លេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៨ ដែលលរៀបចំ ឡើងនៅ សណ្ឋារគារ The Marriott Marquis queen’s Park បាងកក ប្រទេសថៃ ដោយក្រុមហ៊ុនProperty Media។ ពានរង្វាន់នីមួយៗ ត្រូវបានពិនិត្យ និង វាយតំលៃ ដោយអ្នកជំនាញ និង គណៈកម្មការជំនាញ ដោយឯករាជ្យ សុក្រិតភាព និងតម្លាភាព។

នេះជាមោទនភាពយ៉ាងក្រៃលែងដែល បុរី ប៉េង ហួត គ្រុប មានឱកាសក្នុងការ ប្រកួតប្រជែងក្នុងនាម ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ នៅប្រទេសកម្ពុជាលើឆាក អន្តរជាតិ ដោយទទួលបានពាន រង្វាន់ ចំនួន ១៣ រួមមាន:
+ ពានរង្វាន់ថ្នាក់ប្រទេស ចំនួន៧ ដោយបែងចែកជាពីរគឺ ពានរង្វាន់អភិវឌ្ឍ និង ពានរង្វាន់ស្ថាបត្យកម្ម
– ពានរង្វាន់អភិវឌ្ឍទទួលបានចំនួន ៣ រួមមាន៖

១) ពានរង្វាន់ អភិវឌ្ឍអគារសេវាកម្មសាធារណៈ សំរាប់សាលសន្និបាត ”Public Service Development Award for Convention Hall”

២) ពានរង្វាន់ អភិវឌ្ឍលំនៅឋាន សំរាប់គំរោង ស្តាផ្លាទីនីម យូរ៉ូវីល “Residential Development Award for Star Platinum Euro Ville”

៣) ពានរង្វាន់ អភិវឌ្ឍលំនៅឋាន សំរាប់គំរោង ស្តាដាយមិន “Residential Development Award for Star Diamond”

– ពានរង្វាន់ស្ថាបត្យកម្ម ទទួលបានចំនួន ៤ រួមមាន៖

១) ពានរង្វាន់ស្ថាបត្យកម្មពហុលំនៅឋាន សំរាប់ គំរោង ស្តាផ្លាទីនីម យូរ៉ូវីល ” Multiple Residence Architecture Award for Star Platinum Euro Ville Project”

២) ពានរង្វាន់ស្ថាបត្យកម្មពហុលំនៅឋាន សំរាប់ គំរោង ស្តា ដាយមិន ”Multiple Residence Architecture Award for Star Diamond Project”

៣) ពានរង្វាន់ស្ថាបត្យកម្មសេវាកម្មសាធារណៈ សំរាប់ ក្លឹបហាត់ប្រាណ គំរោង ស្តាផ្លាទីនីមយូរ៉ូវីល ”Public Service Architecture Award for Euro Ville Club House”

៤) ពានរង្វាន់ស្ថាបត្យកម្មសេវាកម្មសាធារណៈ សំរាប់ សាលសន្និបាត គំរោងស្តាផ្លាទីនីមយូរ៉ូវីល “Public Service Architecture Award for Euro Ville Convention Hall”

ក្នុងនោះផងដែរ ​បុរី ប៉េង ហួត គ្រុប ក៏ទទួលបានពានរង្វាន់លំដាប់ផ្កាយប្រាំ ចំនួន ៣ ទៀតផងដែរ៖

១) ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈល្អបំផុត ក្នុងប្រទេសកម្ពុជា សំរាប់សាលសន្និបាតយូរ៉ូវីល “Best Public Service Development for Euro Ville Convention Hall”

២) ពានរង្វាន់ ស្ថាបត្យកម្មសេវាកម្មសាធារណៈ ល្អបំផុត ក្នុងប្រទេសកម្ពុជា សំរាប់ ក្លឹបហាត់ប្រាណ គំរោង យូរ៉ូវីល “Best Public Service Architecture for Euro Ville Club House”

៣) ពានរង្វាន់ ស្ថាបត្យកម្មពហុលំនៅឋានល្អបំផុត ក្នុងប្រទេសកម្ពុជា សំរាប់គំរោង ស្តាផ្លាទីនីមយូរ៉ូវីល“Best Architecture Multiple Residence for Star Platinum Euro Ville”

កាន់តែអស្ចារ្យជាងនេះទៅទៀត បុរី ប៉េង ហួត គ្រុប ទទួលបានជ័យលាភីពីតំបន់អាស៊ីប៉ាស៊ីហ្វិកទៅប្រកួតលំដាប់ ពិភពលោកនៅ ទីក្រុងឡុងដ៏ប្រទេសអង់គ្លេសចំនួន ៣ ពានរង្វាន់ទៀតរូមមាន៖

១) ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គំរោង សាលសន្និបាត យូរ៉ូវីល ”Public Service Development Asia Pacific for Euro Ville Convention Hall”

២) ពានរង្វាន់ ស្ថាបត្យកម្ម សេវាកម្ម សាធារណៈ ប្រចាំតំបនអាស៊ីប៉ាស៊ីហ្វិក សំរាប់ ក្លឹបហាត់ប្រាណ គំរោងយូរ៉ូវីល ”Public Service Architecture Asia Pacific for Euro Ville Club House”

៣) ពានរង្វាន់ ស្ថាបត្យកម្ម ពហុលំនៅឋាន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គំរោងស្តាផ្លាទីនីមយូរ៉ូវីល ”Architecture Multiple Residence Asia Pacific for Star Platinum Euro Ville”

តំណាងរបស់ក្រុមហ៊ុន​​ បុរី ប៉េង ហួត លោក ចាន់រដ្ឋា មានប្រសាសន៍ថា៖ ” ក្រុមហ៊ុនបុរីប៉េងហួតគ្រុប មាន មោទនភាពយ៉ាងក្រៃលែង ដែលត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ជាពិសេសទទួលបាន នូវភាពលេចធ្លោ ជាងគេក្នុងចំណោមក្រុមហ៊ុននានា ដែលចូលរួមទាំងអស់ ពោលគឺទទួលបាន ពានរង្វាន់ផ្កាយប្រាំចំនួន០៣ និង ពានរង្វាន់ជ័យ លាភីពីតំបន់អាស៊ីប៉ាស៊ីហ្វិកទៅប្រកួតយកពានលំដាប់ពិភពលោកនៅទីក្រុងឡុងដ៍ប្រទេស អង់គ្លេសរហូត ០៣ ពាន។ នេះគឺជាការបើកទំព័រថ្មី របស់ក្រុមហ៊ុន ក្នុងការឈានជើងចូលរួមការប្រកួត ប្រជែង លំដាប់ពិភពលោក។

ជ័យលាភីនេះ មិនអាចកើតឡើងបានដោយ គ្មានការគាំទ្រពីសំណាក់អតិថិជន ការខិតខំប្រឹង ប្រែងរបស់បុគ្គលិក គ្រប់ជាន់ថ្នាក់ និង ការគាំទ្ររបស់រាជរដ្ឋាភិបាលផងដែរ។”

កាលដែល បុរី ប៉េង ហួត គ្រុប ទទួលបាន នូវពានរង្វាន់ទាំងអស់នេះ គឺជាការស្តែងអោយឃើញថា ប្រទេសកម្ពុជា ក៏អាចមានលទ្ធភាព ក្នុងការប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់បានដែរ ហើយក៏ជាការផ្តល់ទំនុកចិត្ត បន្ថែម សំរាប់អតិថិជន ទៅលើជំរើសលំនៅដ្ឋានល្អបំផុត ដែលមានការទទួលស្គាល់ពីគុណភាព និង សោភ័ណភាព ទាំងក្នុងប្រទេសនិង នៅលើឆាកអន្តរជាតិ។

ជាចុងក្រោយនិងជាពិសេស សូមថ្លែងអំណរគុណ ដល់អតិថិជន របស់បុរី ប៉េង ហួត គ្រុប ដែល ជានិច្ចជាកាល តែង តែបន្តគាំទ្រ និងផ្ដល់កំលាំងចិត្តដល់យើងខ្ញុំ។ ការចូលរួមរបស់អ្នកទាំងអស់គ្នា គឺជាភាពជោគជ័យ ដ៏ធំបំផុតរបស់ ក្រុមហ៊ុន៕