ភ្នំពេញ៖ សន្ទុះនៃការលក់ OPPO F7 នៅក្នុងថ្ងៃបើកលក់ដំបូងបនាថ្ងៃទី២៨ ខែមេសានេះ​ មានសន្ទុះយ៉ាងខ្លាំងខ្លា​ ពោលគឺអតិថិជនចំនួនរាប់ពាន់នាក់ បានមកចាំទទួល និងចាំទិញនៅតាមបណ្តារហាងទូរស័ព្ទដៃទាំងក្នុងទីក្រុងភ្នំពេញ និងតាមខេត្តនានា​ ។​ អ្នកខ្លះមកតាំងពីព្រឹកព្រលឹមឈរចាំហាងបើកទ្វារ អ្នកខ្លះទៀតមកឈរតម្រង់ជួរគ្នាដើម្បីចាំធ្វើការជាវទូរស័ព្ទ ការធ្វើបែបនេះក៏ដោយសារពួកគាត់ ចង់ឆាប់បានកាន់ប្រើនូវម៉ូដែលដ៏ថ្មីស្រឡាងមួយនេះ។

ជាក់ស្តែង យើងក៏បានធ្វើការសម្ភាសន៍ផ្ទាល់ដល់អតិថិជនដែលបានទៅជាវម៉ូដែលថ្មីរបស់OPPOផងដែរ។ លោក សំណាង ដែលជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ លោកបាននិយាយថា លោកខំមកតាំងពីព្រលឹមម៉ោង7:30ព្រឹក ដើម្បីរង់ចាំជាវម៉ូដែលថ្មីនេះ ព្រោះប្រពន្ធរបស់លោក ស្រលាញ់និងចង់បាន OPPO F7 នេះមកប្រើតាំងពីថ្ងៃដែលគាត់មើលកម្មវិធីសម្ភោធរបស់វាម្ល៉េះ ដូច្នេះលោកត្រូវតែទិញវាឲ្យបានដើម្បីធ្វើជាកាដូ surprise ប្រពន្ធលោក។

ឯអ្នកនាងហ៊ុយ ដែលជាប្រជាជនរស់នៅជាយក្រុងភ្នំពេញ បាននិយាយថា​ ថ្ងៃនេះនាងនិងមិត្តភក្តពីរនាក់ទៀត បានមកចាំទិញទូរស័ព្ទ OPPO F7 ព្រោះលឺ​ល្បីថា​ ទូរស័ព្ទស៊េរីថ្មីនេះ ថតរូបបានស្អាតនិង មានលក្ខណៈពិសេសច្រើន រីឯតម្លៃក៏សមរម្យ ជាពិសេសគឺគាត់ចង់ប្រើវាដូចIdolក្នុងដួងចិត្តរបស់គាត់ដែរ ហើយគាត់ក៏បានប្រាប់ថា គាត់លក់ទូរស័ព្ទសេរីចាស់របស់គាត់ដើម្បីដូរមកប្រើម៉ូដែលថ្មីនេះ។​

បើប្រៀបធៀបទៅនឹងការលក់របស់ OPPO F5 ម្ចាស់ហាងនានាបាននិយាយថា OPPO F7 គឺលក់ដាច់ខ្លាំងណាស់ ​គឺថាលក់ដាច់ខ្លាំងតាំងពីថ្ងៃចេញដំបូងតែម្តង។ ត្រឹមតែមួយថ្ងៃសោះមានហាងជាច្រើនដែលOPPO F7ត្រូវបានដាច់ស្តុក ដែលនេះធ្វើឲ្យពួកគាត់មានការបារម្ភព្រោះឥវ៉ាន់មិនគ្រប់ជូនភ្ញៀវ​ហើយក៏កំពុងតែធ្វើការកម្មង់បន្ថែមពីខាងក្រុមហ៊ុនទៀតផង។​

ចំណុចពិសេសៗជាច្រើនដែលធ្វើឲ្យអតិថិជនបាក់ទឹកបាក់ដីទៅជាវOPPO F7 នោះក៏ព្រោះតែកាមេរ៉ាដ៏ធំរបស់វាមានទំហំរហូតដល់25MP បូករួមជាមួយបច្ចេកវិទ្យាAI Beauty​2.0 ដែលធ្វើអោយការថតរូបស្រស់ស្អាត។ លើសពីនេះទៅទៀត ការរចនារូបរាងរបស់វាក៏មិនធម្មតាដែរ ព្រោះវាបានទាក់ចិត្តអតិថិជនជាច្រើនឲ្យចាប់អារម្មណ៍ បន្ថែមមកជាមួយពណ៌ដ៏ស្រស់ស្អាតដូចជា ពណ៌ខ្មៅ (Diamond Black) ពណ៌ក្រហម (Solar Red) ពណ៌ទឹកប្រាក់ (Moonlight Silver)។ ដោយឡែកកម្លាំងម៉ាស៊ីនរបស់វាវិញគឺមានRam4GB+ ROM64GB និងមានកម្លាំងថ្មធំរហូតដល់3400mAh។

OPPO F7 Ram 4GB​ដែលកំពុងតែធ្វើចរាចរណ៍ក្នុងទីផ្សារប្រទេសកម្ពុជានាពេលេនេះមានតម្លៃត្រឹមតែ329$ប៉ុណ្ណោះ រីឯ OPPO F7 (128GB) វិញនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅក្នុងខែឧសភានេះជាមួយនឹងតម្លៃ429$៕
តើអ្នកណាខ្លះបានOPPO F7នៅក្នុងដៃហើយ?