ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៨ ខែមេសា ២០១៨នេះ មានសេចក្តីរាយការណ៍មកថា តំបន់មួយចំនួន ដែលនៅជាប់និងព្រំដែលថៃ ដូចជាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានទទួលរងនូវគ្រោះទឹកជំនន់ ជាបណ្តើរហើយ ដោយសារតែទឹកបានហូរធ្លាក់យ៉ាងគំហុក ពីប្រទេសថៃ ចូលមកដល់តំបន់ដែលនៅជាប់ព្រំដែន ខ្មែរ-ថៃ ខាងប៉ែកខេត្តប៉ៃលិន ហើយក៏មានការព្យាករណ៍ថា បើសិនជាភ្លៀងនៅតែបន្តនៅក្នុងទឹកដីថៃ និង នៅតំបន់ដែលជាប់ព្រំដែនថៃ ទឹកជំនន់អាចនឹងលិចលង់ តំបន់ផ្សេងៗទៀត ដែលនៅក្បែរនោះផងដែរ ៕