មណ្ឌល់គិរី៖ ដំរីឈ្មោះ១ក្បាល បានជាប់ផុងដេកដួលក្នុងល្បាប់ កាលវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃសៅរ៍ ទី២១ មេសា នៅចំណុច អូរតេ ភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ពេលនេះបានងាប់បាត់ហើយ ។ ប្រភពដែលទទួលបាន បានឱ្យដឹងថា ដោយសារតែស្ថានភាពខ្សោយខ្លាំងពេក ទើបម្ចាស់វា ពុំអាចសង្គ្រោះបានឡើយ ហើយក៏យកទៅចងចោល រហូតដល់ល្ងាច ថ្ងៃ ទី ២២ មេសា ម្ស៊ិលមិញនេះ វាក៏បានងាប់តែម្ដង ។

សូមរំឮកដែរថា ដំរី១ក្បាលនេះ មានឈ្មោះ បឹង គុក ត្រូវបានជាប់ចំណង កាលពីជាង១ខែមុន ស្រាប់តែនៅវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃសៅរ៍ ទី២១ មេសា ២០១៨ម្សិលមិញនេះ គេប្រទះឃើញ ដំរីមួយក្បាលនេះ សន្លប់ធ្ងន់ធ្ងរ ដោយអ្នកជំនាញបានសន្និដ្ឋានថា វាប្រហែលជាសង្ឃឹមរស់តិចណាស់ ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុច អូរតេ ភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ៕