នៅក្នុងសង្គមសិល្បៈខ្មែរបច្ចុប្បន្ននេះ បើគេនិយាយដល់ឈ្មោះ «រាជនីក្រមា» មានតែម្នាក់គត់គឺ តារាសម្តែងកញ្ញា មាន សូនីតា។ ក្រៅពីទទួលបាន នូវការគាំទ្រយ៉ាងខ្លាំង នៅលើវិថីសិល្បៈ តារាស្រី មាន សូនីតា ក៏ជាមានភាពជោគជ័យ ទៅលើមុខជំនួញផងដែរ ។

ហើយបើនិយាយាពីសម្រស់វិញ កញ្ញា មាន សូនីតា ក៏មានភាពស្រស់ស្អាតយ៉ាងខ្លាំង ជាមួយនឹងសម្រស់អំណោយផលពីធម្មជាតិ។ ជាក់ស្តែង តារាសម្តែងរូបនេះ តែងបង្កើតភាពស្រស់ស្អាតរបស់ខ្លួន ជាមួយនឹងការផាត់មុខបែបស្រាលៗ ធម្មជាតិៗ មិនសូវជាចូលចិត្តស្ទាយ នៃការតុបតែងមុខបែបក្រាស់ៗនោះទេ ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះ ក៏មានការចែកចាយរូបភាពរបស់ កញ្ញា មាន សូនីតា លើបណ្ដាញសង្គម ដែលស្ដែងពីសម្រស់ យ៉ាងស្រស់ស្អាត ប្លែកភ្នែក ជាមួយស្ទីលតុបតែងខ្លួន យ៉ាងស៊ិចស៊ី ស៊ីអារម្មណ៍ មើលទៅពិតជាស្រស់ស្អាត មិនចាញ់តារាបរទេសនោះឡើយ៕