កាលពីពេលថ្មីៗនេះ សារព័ត៌មាន និងបណ្តាញសង្គមព័ត៌មានជាច្រើន បានចុះផ្សាយពីឡានដ៏ថ្លៃ ដែលពុំទាន់មានតារាណា មានលទ្ធភាពជិះ ក្រៅពីអ្នកនាង ស៊ឹម សូលីកា នោះឡើយ ហើយអ្នកនាង ក៏បានថតបង្ហោះ ជាមួយនិងដៃគូររបស់អ្នកនាង ដែលគេបានជឿជាក់ថា ជាស្នេហាពិតរបស់នាងនោះ គឺលោក អេង ឬទ្ធី ។

តែមិនទាន់អស់ត្រឹមហ្នឹងទេ ថ្មីៗនេះអ្នកនាង បានបង្ហោះពីផ្ទះវីឡា ដ៏ស្កឹមស្កៃរបស់អ្នកនាង ធ្វើឲ្យអ្នកគាំទ្ររបស់នាង ជាពិសេសតារាៗផ្សេងៗទៀត បានបើកភ្នែកធំៗ ច្រណែននិងសេចក្តីសុខ និងទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់អ្នកនាង យ៉ាងច្រើន។ នេះគឺជាជីវិតឯកជន របស់អ្នកនាង ស៊ឹម សូលីកា ដែលនាងបានបង្ហោះក្នុងគណនីហ្វេសប៊ូករបស់នាង តែជិវិតជាតារាល្បី ទោះបង្ហោះលេងក្តី ផ្លូវការក្តី គឺគេចមិនផុត ពីស្លាបប៉ាកា របស់អ្នកសារព័ត៌មាននោះឡើយ ៕