រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅទីតាំង 57 Route Pub ដោយមានការអញ្ជើញចូលរួមសម្តែងពីកំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ដែលបានផ្តល់បទពិសោធន៍ ដ៏ល្អឯកជូនដល់អតិថិជនជាច្រើន។

កម្មវិធីរាត្រីដ៏គួររំភើបនេះ មានការសម្តែងដ៏ពិសេស អស្ចារ្យពីកំពូលតារាចម្រៀងស្រី ដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា និងក្រុមតារាបង្ហាញម៉ូត របស់ស្រាបៀរ ABC អិចស្ត្រាស្តោត ព្រមទាំងកម្មវិធីសប្បាយៗ ជា​ច្រើន​ទៀត។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត បានភ្លក់នូវរសជាតិថ្មី ពីការលាយបញ្ជូលគ្នា ស្រាក្រឡុក ABC អិចស្ត្រាស្តោត​ពីសំណាក់ អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរ ដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យ ដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួន នៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅ លំដាប់ថ្នាក់អន្តរជាតិ ដែលឈានមុខគេគ្មានគូបៀប នៅលើទីផ្សារស្រាបៀរទឹកខ្មៅ គុណភាពខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើស យកមកទទួលទាន”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំ មានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសជាកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅ The Storm Pub & Restaurantនៅថ្ងៃសុក្រ ទី ២០ ខែមេសាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមសម្តែងពីលោក ដួង វីរះសិទ្ធ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖
https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។