Seriously experienced event photography by www.SNAPP.media

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ២ ខែមេសា លោក Ruud van Nistelrooy វីរបុរសបាល់ទាត់សញ្ជាតិហូឡង់ និងជាអតីតៈខ្សែប្រយុទ្ធរបស់ក្រុម Manchester United និងក្រុម Real Madrid បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាអធិបតីភាព ក្នុងកម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨។

លោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយគណៈប្រតិភូស្វាគមន៍ពិសេសមួយ ដែលរាប់បញ្ចូលទាំងអ្នកសារព័ត៌មាន សំខាន់ៗមួយចំនួន ដែលលោកបានផ្តល់បទសម្ភាសន៍ អំពីសកម្មភាពផ្សេងៗ នៃកម្មវិធីដំណើរទេសចរណ៍នេះ ដែលគ្រោងនឹងធ្វើឡើងខាងមុខនេះ។

តារាបាល់ទាត់រូបនេះ មានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ ចំពោះដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាស ជួបជាមួយអ្នកគាំទ្រ និងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជា មួយចំនួននឹងមានឱកាសចូលរួម ក្នុងវគ្គបង្វឹកពិសេស ជាមួយលោក Ruud van Nistelrooy ។

ដោយសារមានទំនាក់ទំនង ជាប្រវត្តិសាស្ត្រជាមួយ នឹងក្របខ័ណ្ឌ UEFA Champions League លោក Ruud van Nistelrooy បានកាន់តួនាទីជាទូតសុឆន្ទៈ ដើម្បីចែករំលែកនូវមហិច្ឆិតា ចំពោះកម្មវិធីប្រកួតនេះ ហើយនិងចែករំលែកនូវការគាំទ្រ និងចំណេះដឹងរបស់លោកដើម្បីជួយណែនាំ អ្នកមានទេពកោសល្យ ខាងបាល់ទាត់ជំនាន់ក្រោយ ឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយស្រាបៀរ Heineken® ហើយនឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រ ទូទាំងពិភពលោកនូវឱកាស ផ្ទាល់ក្នុងការចូលរួម ទទួលបានភាពរំភើបរីករាយ នៃការទស្សនាកម្មវីធីប្រកួតនេះ ​​តាមរយៈយុទ្ធនាការ របស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់”។

ចំពោះព័ត៌មានលម្អិតបន្ថែម អំពីកម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® សូមចូលមើលគេហទំព័រ៖ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ