សិល្បៈ៖ តារាស្រីជួរមុខក្នុងប្រទេសថៃកញ្ញា Davika Hoorne បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនឹងសម្រស់របស់នាង ខណៈដែលបានបង្ហាញខ្លួនជាមួយរ៉ូបពណ៌ស្វាយដ៏ស្រស់ស្អាត និងថ្លៃថ្នូរ ។

មានអ្នកគាំទ្រជាច្រើនបានសរសើរមិនដាច់ពីមាត់ឡើយ ចំពោះរ៉ូបពណ៌ស្វាយ ដែលមើលទៅពិតជាស័ក្ដិសមឥតខ្ចោះជាមួយសម្រស់ Davika ដោយគ្រប់គ្នាលើកឡើងថា នាងប្រៀបដូចជាព្រះនាងមួយអង្គយ៉ាងដូច្នោះដែរ ។

សូមបញ្ជាក់ថា Davika គឺជាតារាស្រីដ៏ល្បីល្បាញបច្ចុប្បន្នមានអាយុ ២៥ឆ្នាំ ហើយក្រៅពីការងារសម្ដែង នាងក៏ជាតារាម៉ូដែលផងដែរ ។ តារាស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ១០ខាងលើនេះផងដែរ បានរៀនចប់បរិញ្ញាប័ត្រផ្នែក សិល្បៈទំនាក់ទំនងពីសកលវិទ្យាល័យ «Rangsit University» និងបានចូលសិល្បៈចាប់តាំងពីឆ្នាំ ២០១០ ដល់បច្ចុប្បន្ន ៕
សហការី KBN