តារាកំប្លែងស្ងួត មិនចេះអស់វោហា ដួង សុខគា កាលពីថ្ងៃទី១៩ មិនា ២០១៨នេះ បានបង្ហោះរូបថតមួយចំនួន ក្នុងពិធីជួបជុំតារាកំប្លែងល្បីៗ ដោយនៅក្នុងរូបថតនោះ មានដូចជា នាយកុយ នាយក្រឹម អ្នកនាងកាតុ តែអ្វីដែលគេប្លែកនោះ គឺលោកសរសេរពាក្យប៉ុន្មានឃ្លា ហាក់ដូចជាមានការឌឺដងទៅកាន់នរណាម្នាក់ ។

បន្ទាប់ពីបាត់មុខមួយរយៈធំ ដោយសារតែការលាឈប់ ពីស្ថានីយ៍ទូរទស្សន៍ស៊ីធីអិនរួចមក ស្រាប់តែគេបានឃើញលោក ដួង សុខគា បានលេចមុខនៅក្នុងផលិតកម្មហង្សមាស ជាមួយនិងបទចម្រៀងថ្មីៗ ធ្វើឲ្យអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។ ទោះជាយ៉ាងណា នៅក្នុងសារឌឺដងនោះ បានសរសេរថា “របស់គេល្អ គេលក់បានថ្លៃ, យើងត្រូវរៀនពីគេ។ អ្នកធ្វើការពូកែ និងអ្នកពូកែធ្វើការ មិនដូចគ្នាទេ” ហើយនៅក្នុងពាក្យពេចខាងលើ គេមិនដឹងតើលោក ចង់មានន័យឌឺដង ទៅកាន់នរណាម្នាក់ ឬគ្រាន់តែនិយាយលេង បែបទស្សនៈអ្វីមួយនោះឡើយ ៕

Comments