ខេត្តតាកែវ៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ មិនា ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងក្នុងភូមិសាស្ត្រចំណុច ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ដែលបង្កដោយរថយន្តបែនដឹកដីមួយគ្រឿង បានរេចង្កូត បុកជាមួយរថយន្តដឹកកម្មករ បណ្តាលឲ្យកម្មករចំនួន១២នាក់ រងរបួសធ្ងន់និងស្រាល ។

បើតាមព័ត៌មានបឋម ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលឲ្យរងរបួសចំនួន១២នាក់ ក្នុងនោះមានស្រី១០នាក់ និងប្រុស២នាក់ ហើយសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕