ភ្នំពេញ៖ បុរសម្នាក់ព្រោះតែខឹងកូនប្រុស ដើលេងមិនចូលផ្ទះ ថែមទាំងប្រើប្រាស់គ្រឿងញៀន ក៏ទាញ កាំបិតផ្គាក់គប់ តែមិនត្រូវកូនខ្លួនឯង បណ្ដាលឱ្យត្រូវក្មេងប្រុសម្នាក់ កំពុងជិះកង់ចំក្បាល និងថ្ងាស់សន្លប់បាត់ស្មារតីរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ គុន្ធបុប្ផាភ្លាមៗបង្កការភ្ញាក់ក្រុមគ្រួសាររងគ្រោះឃាត់ខ្លួន ប្រគល់ឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ចំណុចមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានប្រាប់ថាក្មេងប្រុសរងគ្រោះឈ្មោះ ថន ភារម្យ ភេទប្រុស អាយុ ៣ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរបួសថ្ងាស់ និងក្បាលរយះហូរឈាមជោក ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកភ្លាមៗដេីម្បីសង្គ្រោះ ។

ជនសង្ស័យឈ្មោះ ហ៊ុត សាវឿន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរនគរបាលវរការពារព្រំដែន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានឆ្លេីយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រើកាំបិតផ្គាក់កាប់ទៅលេីក្មេងប្រុសតូចអ្នកជិតខាងបណ្ដាលរបួសពិតប្រាកដមែន តែគ្មានចេតនាទេ គាត់ជាកងកម្លាំងការពារព្រំដែនមួយរូបដែរ ក៏ដឹងច្បាប់ដែរ តែខឹងពេកយកកាំបិតនេះគប់ទៅលេីកូនប្រុសបង្កេីតគាត់ទេ ដោយសារខឹងវាមកអុកឡុករកលុយទៅជក់ថ្នាំញៀន ។

ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជនសង្ស័យ បានឈ្លោះប្រកែកជាមួយកូនប្រុសខ្លួន នៅចំណុចកើតហេតុខាងលើ ដោយកូនប្រុសរបស់ខ្លួន ដើលេងមិនចូលផ្ទះ ថែមទាំងប្រើប្រាស់គ្រឿងញៀនទៀត ដោយទប់កំហឹងមិនបាន ក៏ទាញកាំបិតផ្គាក់ដងឬស្សីប្រវែង ១ម៉ែត្រ គប់ទៅលើកូនប្រុសខ្លួន តែមិនត្រូវបែរជាមកត្រូវចំក្មេងប្រុសរងគ្រោះ ដែលកំពុងជិះកង់លេងនៅក្បែរនោះ ចំថ្ងាស់បែកឈាម សន្លប់បាត់ស្មារតី ទើបឪពុកម្តាយក្មេងប្រុសរងគ្រោះឃាត់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិង វត្ថុតាងដកហូតកាំបិតផ្គាប់ដងឬស្សីប្រវែង១ម៉ែត្រ ចំនួន១ ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនពីបទបង្កហិង្សាដោយអចេតនា បណ្ដាលឱ្យរបួសក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ និងកសាងសំណ៉ំរឿង បញ្ជូនជននេះទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមនិតិវិធី ៕