ក្រុមហ៊ុនសាមសុង បានធ្វើការសម្ពោធម៉ាស៊ីនត្រជាក់ Wind- Free ដែលជាម៉ាស៊ីនត្រជាក់ម៉ូដែលថ្មី របស់ក្រុមហ៊ុនសាមសុង និង​ជាម៉ូដែលដំបូងបំផុត​ ដែលបំពាក់​ World 1st 8 pole compressor និងបចេ្ចកវិទ្យា​Digital inverter ដែលអាចសន្សំសំចៃ ថាមពលអគ្គីសនីដល់ទៅ72% ​ជាមួយនឹងការធានារយៈពេល10ឆ្នាំ។

ម៉ាស៊ីនត្រជាក់ Wind- Free គឺជាម៉ាស៊ីនត្រជាក់ ដែលបានរចនាឡើង​ជារាងត្រីកោណ ​ជាមួយនឹងរន្ធតូចៗ ចំនួន​21,000 ដែលអាចផ្តល់ ភាពត្រជាក់ដូចធម្មជាតិ, ​មានផាសុកភាពនិង​គ្មានខ្យល់រំខាន។

ឥទ្បូវនេះម៉ាស៊ីនត្រជាក់ Wind- Freeបានដាក់លក់ជាផ្លូវការ នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ឬអញ្ចើញមកទស្សនា ដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែក ដែលនៅជិតលោកអ្នកបំផុត ៕