ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារ ខេមបូឌីយ៉ាណា ស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទកាសែត ដើម្បីប្រកាសបើកកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រជាផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនៅទីតាំងដំបូងគឺខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ២៤ និង ២៥ ខែមីនាខាងមុខនេះ ហើយនឹងបន្តប្រារព្ធធ្វើឡើង នៅតាមខេត្តក្រុងធំចំនួនប្រាំមួយទៀត។


ក្នុងឱកាសពិសេស លោក Roland Bala នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) មានប្រសាសន៍ថា ស្រាបៀរអាន់ឆ័រ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិដំបូងបង្អស់គឺ FIVB World Tour 2 Star ដោយសហការជាមួយ នឹងស្ថាប័នល្បីល្បាញពីរ គឺសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងសហព័ន្ធកីឡា បាល់ទះកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡា។

កីឡាបាល់ទះលើឆ្នេរខ្សាច់ បានចូលទៅក្នុងកីឡាអូឡាំពិកនៅឆ្នាំ ១៩៩៦ ស្របពេលដែលស្រាបៀរអាន់ឆ័រ បានចូលទៅក្នុងទីផ្សារប្រទេសកម្ពុជា។ ដោយក្នុងមួយប្រកួត ផ្តល់នូវការកម្សាន្ត និងភាពរំភើបរីករាយ យើងជឿជាក់យ៉ាងមុតមាំថា ស្រាបៀរអាន់ឆ័រ គឺជាម៉ាកយីហោស័ក្តិសមឥតខ្ចោះ សម្រាប់កីឡានេះ។
 នៅក្នុងប្រទេសកម្ពុជា បាល់ទះលើឆ្នេរខ្សាច់ នៅតែជាកីឡាថ្មីមួយ ប៉ុន្តែវាកំពុងទទួលបានការពេញនិយម នៅក្នុងបណ្តាប្រទេសជាច្រើន។ បច្ចុប្បន្ននេះ មានកីឡាករជាង 5000 នាក់នៅឥណ្ឌូចិន។

កីឡាករដែលនឹងអាចលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខ័ណ្ឌ FIVB World Tour ត្រូវសន្សំពិន្ទុដើម្បីឈានទៅ ប្រកួតយកជើងឯកពិភពលោក។
 កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអភិវឌ្ឍវិស័យបាល់ទះ នៅកម្ពុជា និងជាវេទិកាមួយសម្រាប់យុវវ័យ ដែលស្រឡាញ់កីឡាបាល់ទះ បញ្ចេញសមត្ថភាពរបស់ខ្លួន ព្រមទាំងពង្រឹងបច្ចេកទេស និងបទពិសោធន៍ ក្នុងការលេងបាល់ទះ។

លើសពីនេះទៅទៀត កម្មវិធីពិសេសក៏មានគោលបំណង ធ្វើឲ្យអ្នកគាំទ្រស្រាបៀរអាន់ឆ័រ មានអារម្មណ៍ស្រស់ថ្លា ជាមួយតន្ត្រីកន្រ្តាក់អារម្មណ៍ ជាពិសេស យុវវ័យសម័យថ្មី ទទួលបាននូវបទពិសោធន៍ក្នុងការស្តាប់តន្ត្រីពិរោះអស្ចារ្យ។ 
ឆ្នាំនេះ កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ បានពង្រីកទៅកាន់ខេត្តក្រុងធំ ចំនួនប្រាំពីរ រួមមានខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ប៉ុន្តែការប្រកួតកីឡាបាល់ទះ លើឆ្នេរខ្សាច់នឹងប្រព្រឹត្តទៅ នៅខេត្តក្រុងចំនួនតែបួនប៉ុណ្ណោះ៖ គឺព្រះសីហនុ សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។


កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ មិនត្រឹមតែផ្តល់ជូនទស្សនិកជន នូវសកម្មភាពប្រកួតបាល់ទះ យ៉ាងស្វិតស្វាញ នៅលើខ្សាច់នៅពេលថ្ងៃប៉ុណ្ណោះទេ ថែមទាំងមានសកម្មភាព សប្បាយរីករាយជាច្រើនដូចជា ការប្រគំតន្ត្រី នៅពេលរាត្រីដែលចូលរួមសម្តែង ដោយកំពូលតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ក៏មានការចូលរួមពីតារាចម្រៀង អន្តរជាតិល្បីៗជាច្រើនរូប។ 


ទាំងលើឆាក និងក្រៅឆាកប្រគំតន្រ្តីនៃកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រតុបតែង ជាឆ្នេរខ្សាច់ធម្មជាតិពិតៗ ដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញ នៅតាមទីតាំងនីមួយៗ ដែលបានកំណត់។ នៅខាងមុខឆាក ក៏មានការដាក់តាំងលក់ស្រាបៀរអាន់ឆ័រ រួមជាមួយការរៀបចំកៅអី នៅលើវាលខ្សាច់សមុទ្រ ដែលជាការច្នៃប្រឌិតដ៏អស្ចារ្យ ដើម្បីឲ្យអ្នកចូលរួមទស្សនា បានពិសាស្រាបៀរអាន់ឆ័របណ្តើរ ទស្សនាបណ្តើរប្រៀបដូចជា កំពុងអង្គុយនៅមាត់សមុទ្រពិតៗ។


កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៤ និង ២៥ ខែមីនា ឆ្នាំ ២០១៨ បន្តទៅខេត្តព្រះសីហនុថ្ងៃទី ៣១ ខែមីនាដល់ថ្ងៃទី ១ ខែមេសា ខេត្តបន្ទាយមានជ័យ ថ្ងៃទី ៧ និង ៨ ខែមេសា, ខេត្តសៀមរាបថ្ងៃទី ១៤ ដល់ ១៦ ខែមេសា, ខេត្តបាត់ដំបងចាប់ពីថ្ងៃទី ២១ ដល់ ២២ ខែមេសា, ខេត្តកំពង់ចាមចាប់ថ្ងៃទី ២៨ ដល់ ២៩ ខែមេសា និងរាជធានីភ្នំពេញថ្ងៃទី ៤ ដល់ ៦ ខែឧសភា ឆ្នាំ ២០១៨។ ហើយក៏មានការផ្សាយបន្តផ្ទាល់ នៅលើគេហទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/ ។


ត្រៀមទទួលយកបទពិសោធន៍ថ្មី នៃការលេងបាល់ទះលើឆ្នេរខ្សាច់ និងការប្រគំតន្រ្តីជាមួយ ក្បាច់រាំប្លែកៗ កាលីបបែបយុវវ័យ និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូប ដែលនឹងបង្ហាញខ្លួននៅលើឆាកតន្ត្រី Anchor International Beach Volleyball Carnival 2018។ 
ទទួលយកភាពសប្បាយរីករាយ យ៉ាងពិតប្រាកដជាមួយរសជាតិ ដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រ! 

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! 

ពិសាស្រាបៀរ អាន់ឆ័ដោយការទទួលខុសត្រូវ៕