ខេត្តកំពង់ចាម៖ ការប្រកួតជម្រុះថ្ងៃដំបូង នៃពាន​រង្វាន់ ​Tiger Street Football Festival 2018 ​មណ្ឌល​ទី​៦​នៅ​ខេត្តកំពង់ចាម​ ដែល​មាន​៦៤ក្រុម ​ចូល​រួមប្រកួតនោះ គឺ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន។ ព្រោះក្រុមនីមួយៗ សុទ្ធតែមានមហិច្ឆតាចង់ដណ្តើម យកជ័យជំនះក្លាយជាម្ចាស់ជើងឯក ប្រចាំតំបន់របស់ខ្លួន ដើម្បីទទួលបានរង្វាន់ យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអាចទទួលបានសិទ្ធិ ទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ បន្តទៀតនៅរាជធានីភ្នំពេញ នាថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។

ទោះបីជា៣០ប្រកួត សម្រាប់ថ្ងៃដំបូងនេះ ពិតជាស្វិតស្វាញ និងតានតឹងមែន តែក៏មានការបង្ហាញក្បាច់រាំ ដ៏ស្រស់ស្អាត ពីក្រុម The CAMBO និងក្រុម OMG ជាពិសេសនៅបរិវេណ ជុំវិញទីលានប្រកួត Tiger Street Football Festival 2018 មានស្តង់លេងហ្គេមកម្សាន្ត ដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើន ពីស្រាបៀរថៃហ្គ័រទៀតផង។

លើសពីនេះ នាពេលរាត្រីដំបូងនេះ នឹងមានការប្រគំតន្រ្តី Tiger Street Football Festival 2018 ដោយមានការចូលរួមសម្តែងពីកំពូលតារាចំរៀង ប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា កញ្ញា សុគន្ធ នីសា លោក ណុប បញ្ញារឹទ្ធ លោក ថែ ថៃ កញ្ញា ប៉ាច គីមួយ និង លោក ស៊យ រតនៈ។

ចំពោះព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger Street Football Festival 2018 ​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖
www.facebook.com/TigerBeerKH
#TSFF2018
សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​