​កីឡាករប្រដាល់ ជាកូនសិស្សលោកអេភូថង ផឹកស៊ីស្រវឹង​ជិះកង់ទៅទិញបារីជក់ ត្រូវ​ក្មេងទំនើង៦នាក់ ប្រដាប់​ដោយកាំបិតបុ័ងតោ ​កាប់បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺ​ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវផ្សារដឺម៉ិច នៅចំណុចផ្សារដឺម៉ិច ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ជនរងគ្រោះមានឈ្មោះសូ សិន ភេទប្រុស អាយុ២៦ឆ្នាំ ជាកីឡា​ប្រដាល់នៅក្លឹបអេភូថង ស្នាក់នៅទល់មុខ ភោជនីយដ្ឋាន៣៣៣៣ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានអោយដឹងថា​ មុនពេលកើតហេតុ គាត់កំពុងតែផឹកស៊ី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ជាមួយមិត្តភក្តិនៅម្តុំក្បែរ​ផ្សារឌុចម៉ិច កែងច្រមុះជ្រូក កន្លែងផ្ញើរកង់ម៉ូតូ លុះពេលដែលគាត់ ស្រវឹងស្រាស្រឿងៗ បានជិះកង់ទៅទិញបារីជក់ នៅផ្សារឌុចមិច ក៏ស្រាប់តែមានក្មេងទំនើងមួយក្រុម មានគ្នា៦នាក់ ប្រដាប់​ដោយកាំបិតបុ័ងតោ២ទៅ៣ ដើរសំដៅមកកាប់ទៅលើគាត់ បណ្តាលអោយរងរយះក្បាល២កន្លែង ហូរឈាមស្រោចពេញខ្លួន ចំណែក​ជនបង្ក រត់គេចខ្លួនបាត់ស្រមោល ភ្លាមៗនោះដែរ សមត្ថកិច្ច​បានមកជួយ​អន្តរាគមន៍ ដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោស តាមច្បាប់ ។

​​ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានអោយជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ​សម្តេចឪ រួចចាំមកដាក់ពាក្យបណ្តឹង ​ដើម្បី​ស្រាវជ្រាវចាប់ជនសង្ស័យ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕