ភ្នំពេញ៖ កាលពីវេលាម៉ោង ២ និង០០នាទី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ម្សិលមិញនេះ អធិការដ្ឋាន នគរបាលខណ្ឌ សែន សុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ភេទស្រី ក្នុងករណីប្រើប្រាស់អំពើរហិង្សាលើកុមារនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ ។

ជនសង្ស័យឈ្មោះ ស៊ុំ សុផាន់ណា ភេទស្រី អាយុ ២៣ឆ្នាំបុគ្គលិកលក់ ខោអាវ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ឪពុកជនរងគ្រោះមានឈ្មោះ លោក ឧកញ៉ា ឌួ ង ឆាយ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះ លេខ ១៥BEO ផ្លូវ១០៥ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ចំណែកជនងរងគ្រោះមានឈ្មោះទី១ ឈ្មោះ ឌួង គឹមវិសាល ភេទប្រុស អាយុ៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៥BEO ផ្លូវ១០៥ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា (របួសលើផ្ទៃមុខ) ។
ទី២ ឈ្មោះ ឌួង ម៉ាណាវិត ភេទប្រុស អាយុ៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៥BEO ផ្លូវ១០៥ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា (របួសប្រដាប់ភេទ) ត្រូវបានយកទៅព្យាបាល នៅប្រទេស សិង្ហបូរី ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលម្ដាយរបស់លោក ឧកញ៉ា ឌួង ឆាយ ទៅសហរដ្ឋអាមេរិក គ្មានអ្នកមើលថែក្មេង លោកឧកញ្ញា ឌួង ឆាយ បានជួលជនសង្ស័យខាងលើមកមើលថែ ។

ក្នុងកំឡុងពេលមើលថែនោះ ជនសង្ស័យក៏បានធ្វើបាបលើកុមាររងគ្រោះទាំង២ ហើយជនសង្ស័យ បានក្តិចមួលប្រដាប់ភេទកុមាររងគ្រោះ ឌួង ម៉ាណាវិត ដោយមូលហេតុនិយាយជាមួយកុមាររងគ្រោះមិនស្ដាប់ ។ បន្ទាប់មកលោកឧកញ៉ា ឌួង ឆាយ បាននាំកុមាររងគ្រោះ ឈ្មោះ ដួង ម៉ាណាវិត ទៅព្យាបាលនៅប្រទេសសិង្ហបូរី ។

ក្រោយដឹងរឿង កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ លោកឧកញ៉ា បាននាំជនសង្ស័យប្រគល់ឱ្យអធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីសាកសួរ ដោយបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងការឃុំខ្លួន ដើម្បីអនុវត្តតាមនីតិវិធី ៕

សហការី KBN