ភ្នំពេញ៖ ការបើកសម្ពោធសាខាទី ០២ នៃ អេមេដ គ្លីនិក ដ៏អធិកអធម ដែលប្រព្រឹត្តឡើងទៅនៅល្ងាចថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ កាត់ខ្សែបូដោយលោកជំទាវ យឹម ឆៃលីន ។

រួមទាំងវត្តមានគណធិបតេយ្យលោកឧកញ៉ា ដួង ឆាយ នឹង លោកជំទាវ និងលោក​ឧកញ៉ា ឈឹតសេរី សុភ័ក្ត្រ នឹងលោកជំទាវ សាសិថាន ឡោវរ៉ូពីនយ៉ូ។ ក្នុងឱកាសនោះផងដែរ ក៏មានចូលរួមដោយកំពូលតារាសម្តែងថៃលោក វៀរ៏ សុគលវ៉ាត់ នឹងចម្រុះទៅដោយវត្តមានតារាសម្តែងខ្មែរល្បីៗ មានអ្នកនាង​ ចន ច័ន្ទលក្ខិណា លោក អេឡិច ចាន់ត្រា អ្នកនាង គង់ ចាន់ស្រីមុំ នឹង លោក គឹម សីហា កញ្ញា ស៊ិន យូបីន លោក ខាត់ វ៉ៃហាំង លោក ចន ច័ន្ទដារ៉ា កញ្ញា ដួង លីនដា កញ្ញា លីលី នឹងលោក ម៉ាវីន បានធ្វើឲ្យទិដ្ឋភាពនៃពិធីបើកសម្ភោធ អេមេដ គ្លីនិក សាខាទី​ ០២ នេះរឹតតែមានភាពអធិកអធមនឹងពោរពេញទៅដោយអ្នកគាំទ្រសម្រុកចូលទស្សនាយ៉ាងច្រើនកុះករពីសំណាក់យុវវ័យខ្មែរ ។


អេមេដគ្លីនិក គឺជាគ្លីនិក កែសម្ផស្ស លំដាប់ថ្នាក់ ពិភពលោក ចុងក្រោយ គេបង្អស់ “បម្រើជូន លោកអ្នក នូវសេវាកម្ម ល្អឥតខ្ចោះ ជាមួយបច្ចេកវិទ្យា ខ្ពស់ចុងក្រោយបំផុត មានលក្ខណៈទំនើប ជាមួយនឹង បច្ចេកទេស មកពីប្រទេសកូរ៉េ ដោយក្រុមគ្រូពេទ្យ ដែលមានជំនាញ វិជ្ជាជីវៈ”។ យើងមាន មោទនភាព ក្នុងការបង្ហាញ រាល់សេវាកម្ម លំដាប់ថ្នាក់ពិភពលោក នៅក្នុងតំបន់ ដែលជាកន្លែង លោកអ្នកមានអារម្មណ៍ ថានៅក្នុង ក្តីសុបិន្ត ដ៏ល្អប្រណីត។

អេមេដគ្លីនិក ជាមជ្ឍមណ្ឌល វះកាត់កែសម្ផស្ស ត្រូវបានជាប់ ចំនាត់ថ្នាក់មួយ ក្នុងចំណោម គ្លីនិកល្បីៗទាំង១០នៅ ប្រទេសថៃ និងជាគ្លីនិក ដែលធំជាងគេ ប្រចាំប្រទេសកម្ពុជា។ អេមេដគ្លីនិក មាន៤សាខា នៅប្រទេសថៃ និង២សាខា នៅកម្ពុជា។​

អេមេដគ្លីនិក គឺជាគ្លីនិក ដែលមានគ្រូពេទ្យ មានជំនាញ វិជ្ជាជីវ:ច្បាស់លាស់ គ្រូពេទ្យជាជនជាតិថៃ ទទួលបានជំនាញ បណ្តុះបណ្តាល មកពីប្រទេសកូរ៉េ អេមេដគឺជា គ្លីនិកដែលមាន លំដាប់ថ្នាក់ស្តង់ដារ អន្តរជាតិ មាន ផាសុកភាព និងអនាម័យខ្ពស់ ដែលទទួលបាន ការចាប់អារម្មណ៍ និងមកទទួល សេវាកម្មច្រើនជាងគេ។

គួរឲ្យកត់សំគាល់ផងដែរថា នាឱកាសនៃការបើកសម្ភោធ អេមេដ គ្លីនិក សាខាទី​០២ នៅប្រទេសកម្ពុជា ស្ថិតនៅទីតាំងក្រោយ មន្ទីរពេទ្យវិចតូរៀ លើផ្លូវ ៣១៥ ខាងកើតស្តុបផ្សារមាន់អាំងប្រមាណជា ២០​ ម៉ែត្រដែលមានវត្តមានកំពូលតារាសម្តែងនិងចម្រៀងខ្មែរល្បីៗ ចូលរួម ជាមួយវត្តមានកំពូលតារាមកពីប្រទេសថៃ នោះក៏មានការបង្ហាញថា អេមេដ គ្លីនិក ដែលប្រសូត្រឡើងថ្ងៃនេះនៅកម្ពុជា ជាសាខាទី០២ តែវាក៏ជាសាខាទី ០៦ រួមនិងនៅប្រទេសថៃផងដែរ ៕