ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការណ៍ជាមួយនគរបាលស្ទឹងមានជ័យ១ បានឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ ៥ឆ្នាំបានសម្រេច ហើយរត់គេចខ្លួនអស់រយៈពេល ១ថ្ងៃត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឃាត់ខ្លួនបាន ។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្សយ័ខាងលើមានឈ្មោះយន់ ចាន់ឧសភា អាយុ ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ ។
គួរំលឹកផងដែរថា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ត្រីម្នាក់ស្នាក់នៅចំនុចបន្ទប់ជួលភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ ដែរត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានដឹកដៃកូនស្រី មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ថាជនសង្ស័យខាងលើបាន ធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គាត់ ។

ក្រោយពីរទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះរួច ហើយដោយមានការបញ្ជារផ្ទាល់ ពីលោកវរសេនីយ៏ឯក តេងស៊ី ណូ អធិការខណ្ឌមានជ័យ បញ្ជាឱ្យលោកអនុសេនីយ៏ឯក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ បានដឹកនាំកម្លាំងស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យដែលល្មោភកាមម្នាក់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែមករាឆ្នាំ២០១៨ នៅចំនុចបន្ទប់ជួល ដែលជនសង្ស័យធ្វើសកម្មភាពចាប់រំលោភក្មេងស្រីខាង លើនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើរួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីខាងលើពិតប្រាកដមែន ដោយសារតែរូបគេប្រើប្រាស់ថ្នាំញៀន ហើយមានអារម្មណ៏ផ្លូវភេទ ។

បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕