ភ្នំពេញ៖ ជនសង្សុយ័ដែលត្រូវជាចៅម្ចាស់ផ្ទះជួលម្នាក់ ជក់ថ្នាំញៀនរួចចាប់រំលោភក្មេងស្រីអាយុ ៥ឆ្នាំរហូត​បានសម្រេច ហើយគំរាមសម្លាប់ទៀត ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់​ផ្អើល នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួល ភូមិទ្រា២ សង្កាត់ស្ទឹងមាន១ ខណ្ឌមានជ័យ ។

ក្មេងស្រីរងគ្រោះនិងជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ។ បើតាមការរៀបរាប់ម្តាយក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុរូបគាត់មិនបាននៅផ្ទះទេ ចេញទៅធ្វើបាត់អស់ និងបានទុកក្មេងរងគ្រោះនៅផ្ទះម្នាក់ឯង ​ពេលនោះជនសង្ស័យ ខាងលើបានប្រើប្រាស់ថ្នាំញៀនរួច ​ឃើញក្មេងស្រីរត់លេងនៅមុខបន្ទប់ ហើយក៏បានអូសដៃក្មេងស្រីរងគ្រោះ​ចូលទៅក្នុងបន្ទប់ រួចសំរាតខោអាវ ធ្វើសកម្មភាពចាប់រំលោភរហូតបានបានសម្រេច ហើយបានគំរាមមក្មេងស្រីខាងលើនេះ មិនឱ្យ​និយាយប្រាប់ម្តាយទេ បើហ៊ាននិយាយប្រាប់ម្តាយរបស់នាង រូបគេនិងសម្លាប់ចោល ។

លុះដល់ពេលល្ងាច ម្តាយបានចេញមកពី​ធ្វើការវិញ​ ឃើញកូនចេះតែយំ និងមានអាការៈឈឺចាប់ និងដើរកន្ធាកជើង ទើបគាត់សួរនាំកូនស្រី​បែកធ្លាយថា កូនស្រីរបស់គាត់ត្រូវបានចៅប្រុសរបស់ម្ចាស់បន្ទប់ជួលចាប់រំលោភ រហូតបានសម្រេច ។

​នៅវេលាម៉ោង៨​ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ម្តាយកុមារីរងគ្រោះ ក៏បាននាំកូនស្រីគាត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឱ្យជួយអន្តរាគមន៍ជួយរកយុត្តិធម៌ឱ្យកូនស្រីរបស់គាត់ផង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវចាប់ជនល្មោភកាម មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕