ភ្នំពេញ៖ យុវជនម្នាក់ ទើបតែស្គាល់នារីក្រមុំវ័យក្មេងម្នាក់ បានមួយថ្ងៃ ប្រុសចិត្តអប្រិយ ប្រល័យព្រហ្មចារីនាង បានសម្រេចហើយ លើកខោស្លៀករត់គេច ត្រូវបាននារីរងគ្រោះស្រែក ផ្អើលពលរដ្ឋ ប្រជាការពារភូមិចាប់ឃាត់ ប្រគល់ឲ្យប៉ូលីសកាលពីវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅដីឡូត៍ទំនេរមួយកន្លែង តាមផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យុវជនល្មោភកាម ឈ្មោះ លន់ លីស ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិសំណង់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែក នារីរងគ្រោះ ឈ្មោះ ន ដ វ អាយុ១៨ឆ្នាំ មុខរបរ កម្មករផ្នែកបោកអ៊ុត ក្រុមហ៊ុនឯកជន ស្នាក់នៅក្នុងខណ្ឌសែនសុខ ។

តាមនារីរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យ ជាអ្នករួមការងារពីមុនមក មួយរយៈក្រោយនេះជនសង្ស័យបានឈប់ទៅធ្វើការនៅកន្លែងផ្សេង គ្រាន់តែស្គាល់គ្នាក្នុងនាម ធ្លាប់ធ្វើការ ក្នុងក្រុមហ៊ុនជាមួយគ្នា ហើយក៏គ្មានចេតនាស្រឡាញ់គ្នានោះដែរ ។

លុះមកដល់ រសៀលថ្ងៃទី១៦ ម្សិលម៊ិញ ជនសង្ស័យបានជួបនាង រួចសុំលេខទូរស័ព្ទ នឹកឃើញ រាប់អានគ្នា ស្មានតែជាធម្មតា លុះដល់រសៀលថ្ងៃទី១៧ ខែមករានេះ ជនសង្ស័យ បានទូរស័ព្ទ ឱ្យនាងមកជួប ប្រាប់ថាមានការនិយាយគ្នាបន្តិច រីឯនារីរងគ្រោះខំតែជឿ ខំមកជួប តាមការណាត់ ត្រង់ចំណុចដីឡូត៍ខាងលើ បែជាបុរសខាងលើចាប់ឱបថើប ច្របាច់ពេញរាងកាយ ហើយចាប់ផ្តួល សើយរ៉ូប សម្រាតខោ សង្កត់រំលោភរហូតបានសម្រេច ហើយលើកខោស្លៀកងើបរត់ធ្វើឱ្យនាង ទទួលរងនូវក្តីឈឺចាប់ យំសម្រក់ទឹកភ្នែក មិនគួរណាចាញ់ល្បិចបោកបញ្ឆោតរបស់ប្រុសព្រាន ស្រែកឱ្យគេឯងជួយផ្អើលពលរដ្ឋក្បែរខាង ប្រជាការពារឃើញដេញចាប់ឃាត់ភ្លាមៗ រាយការណ៍ទៅប៉ូលិសចុះមកអន្តរាគមន៍ ។

តាមសម្តីជនសង្ស័យវិញ បានសារភាពថា ខ្លួនពិតជាល្បួងហៅនាំនារីខាងលើ មកជួបទ្រាំលែងបាន ចាប់នាងរំលោភពិតប្រាកដមែន ។ ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើ ផ្អែកលើបណ្តឹងនារីរងគ្រោះ នាំទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕