Home ព័ត៌មានអន្តរជាតិ ប្លែកៗ តែទទួលការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរចិន តូបលក់ទំនិញសាងសង់លើច្រាំងថ្មចោទខ្លាំង និងគ្រោះថ្នា.ក់បំផុត

ប្លែកៗ តែទទួលការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរចិន តូបលក់ទំនិញសាងសង់លើច្រាំងថ្មចោទខ្លាំង និងគ្រោះថ្នា.ក់បំផុត

45
0

ប្រទេសចិន ៖ ជាទូទៅ តូបលក់ទំនិញនានាបានសាងសង់ឡើងនៅកន្លែងមានសុវត្ថិភាព និងទីប្រជុំជន ដើម្បីឱ្យអតិថិជនងាយស្រួលចូលទិញ ។ ប៉ុន្តែតូបលក់ទំនិញមួយកន្លែងស្ថិតនៅតំបន់ឧទ្យានជាតិ Shiniuzhai ខេត្តហ៊ូណាន ប្រទេសចិន បែរជាសាងសង់ឡើងនៅលើច្រាំងថ្មចោទខ្លាំង និងមានគ្រោះថ្នា.ក់ ទៅវិញ ។ បុគ្គលិកលក់ទំនិញនិយាយថា ការដឹកជញ្ជូនទំនិញមកកាន់ទីនេះមិនងាយស្រួលឡើយ ហើយត្រូវការភាពអត់ធ្មត់ខ្លាំង សូម្បីតែចូលបន្ទប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcSPvrKA60-8wrgJCeIicHQ_qLAlUudcb_oY-SQ5n7MX-iJNdAMg1dLes5oxz14tF2UDQFdSRM-m-CnRc_lOE36MsvK5KFAj5IIZnOfMRxVdbze4WbfH96UINgYb91F6ada602aOKnyUpVZcRVvkhWXE_z84bxZKNrVKLZ_Z2oLO5gABVqkol-e7Xs1Lg/s591/photo_2024-05-07_10-28-08.jpg

អ្នកដែលបានឃើញរូបភាពតូបលក់ទំនិញភ្ញាក់ផ្អើលគ្រប់ៗគ្នា ព្រោះតូបនេះត្រូវបានសាងសង់ឡើងនៅលើច្រាំងថ្មចោទខ្លាំង និងមានកម្ពស់ខ្ពស់ពីដីរហូតដល់១២០ម៉ែត្រ ។ បើអ្នកណាម្នាក់ចង់ទិញទំនិញ ដូចជា ៖ ទឹកបរិសុទ្ធ ពួកគេត្រូវតែចេះសម្រាលខ្លួន និងប្រើប្រាស់ខ្សែពួរយ៉ាងស្ទាត់ជំនាញ បើពុំដូច្នោះទេ មុខជាធ្លាក់ដីស្លាប់ពុំខាន ។ មនុស្សភាគច្រើននិយាយថា វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ទម្រាំទិញបានទំនិញណាមួយ ខណៈអ្នកខ្លះទៀតថា សុខចិត្តទៅទិញកន្លែងផ្សេងវិញ ។

តូបលក់ទំនិញស្ថិតនៅកន្លែងគ្រោះថ្នាក់នេះ បានបើកដំណើរតាំងពីឆ្នាំ២០១៨ មកម៉្លេះ ដើម្បីសម្រួលដល់ភ្ញៀវទេសចរឡើងភ្នំ ។ តូបនេះសាងសង់ឡើងពីក្តារឈើបន្ទះ និងមានសសរដែកទ្រពីក្រោម ទើបធ្វើឱ្យវាមានទម្ងន់ស្រាល មិនបំផ្លាញច្រាំងភ្នំ និងធម្មជាតិ ។ រីឯអ្នកមើលការខុសត្រូវក្នុងតូបមានតែម្នាក់ប៉ុណ្ណោះ ព្រោះវាមិនអាចទ្រាំទ្រនឹងទម្ងន់ធ្ងន់បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQhyULYhd1jD08vBeKVKzFFll0A-T5ULYDMifXSdM01aiM1uvoV1uVlutklHKG7jtPBwHANPQ4A4YuG7z7aLDqByzRXQ_B5ciRWdQlMYzRZmBjnEtHey2pyHHriDioaIxyd1WTmLo5IBkiJ0wH3iWQtyRysAXF8JHv1b1JszufJ9bPRvmvfj6pvGwd5cI/s591/photo_2024-05-07_10-28-11.jpg

នៅផ្នែកខាងក្នុងរបស់តូបមានបំពាក់ឧបករណ៍ការពារទំនិញធ្លាក់ ដើម្បីធានាថា តូបនេះនៅជាប់នឹងច្រាំងថ្មមិនងាយធ្លាក់ទៅក្រោម ។ បុគ្គលិកលក់ទំនិញនិយាយថា ដើម្បីសុវត្ថិភាព តូបនេះនឹងបិទនៅថ្ងៃមានភ្លៀងធ្លាក់ ដើម្បីចៀសវាងការរអិលធ្លាក់បណ្តាលឱ្យមានគ្រោះថ្នាក់ ហើយអតិថិជនមកទិញ មិនមែនជាអ្នកមកពីចម្ងាយទេ គឺជាភ្ញៀវទេសចរឡើងភ្នំ ។

តូបនេះមានលក់ទឹកបរិសុទ្ធ និងនំចំណីផ្សេងៗ ដែលអតិថិជនអាចទូទាត់ជាប្រាក់សុទ្ធ ឬស្កេន QR Code ។ បុគ្គលិកមានតួនាទីដឹកជញ្ជូនទំនិញទាំងអស់មកកាន់ទីនេះ ហើយត្រូវផឹកទឹកតិចៗ ដើម្បីកុំឱ្យពិបាកចុះច្រាំងថ្មមកចូលបន្ទប់ទឹកនៅផ្នែកខាងក្រោម ។ លើសពីនេះ ត្រូវរង់ចាំរហូតដល់ភ្ញៀវទេសចរត្រឡប់ទៅវិញអស់ ទើបអាចបិទតូបបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1x5ZPudbHvdVka0Rkc01EZDeMJHq2JNzhyQSA1p9bJX5ADOiVn5M3wzSuRIMBzZS8EtWUUaD46C_I_datpcHmZBrT104jKiQA0L6drC8YedM2T8DfNskcOdlCuwTl27VPzImxU1E6yOW5G5N7AEtOt_lnEjlRaOMiKaENJJfHq4_oBE6whYghEf1_S8k/s591/photo_2024-05-07_10-28-15.jpg

បុគ្គលិកលក់ទំនិញត្រូវត្រួតពិនិត្យការឡើង-ចុះភ្នំ និងឧបសគ្គផ្សេងៗរបស់ភ្ញៀវទេសចរផងដែរ ។ រីតម្លៃទំនិញក្នុងតូប គឺមានតម្លៃដូចគ្នានឹងហាងផ្សេងទៀត ដូចជា ៖ ទឹកបរិសុទ្ធមានជាតិរ៉ែ ១ដបមានតម្លៃ២យាន់ (ឬស្មើប្រមាណ១.០០០រៀល) ។

ក្រៅពីនេះ បើមានភ្ញៀវទេសចរណាត្រូវការជំនួយ គឺបុគ្គលិកលក់ទំនិញមានតួនាទីជួយសង្គ្រោះភ្ញៀវទេសចរ ហើយការលក់ទំនិញផ្សេងៗ គឺពុំចង់បានប្រាក់ចំណេញពីភ្ញៀវទេសចរទេ ។ ប៉ុន្តែវាដូចជាស្ថានីយចាក់ប្រេងមួយដែលមានហាងលក់នំចំណី ដើម្បីបំពេញថាមពលឱ្យភ្ញៀវទេសចរបាត់នឿយហត់ក្នុងអំឡុងពេលឡើងភ្នំ ។https://us-fbcloud.net/wb/data/1400/1400444-img.vgm49i.27a5t.opsbi83t.webp

ភ្ញៀវទេសចរមកកម្សាន្តនៅឧទ្យានជាតិ Shiniuzhai បានអរគុណដល់តូបលក់ទំនិញខាងលើ ដោយសារពួកគេអាចសម្រាកពីការហត់នឿយ ។ វាធ្វើឱ្យបុគ្គលិកលក់ទំនិញមានកម្លាំងចិត្ត និងមានអារម្មណ៍ថា នេះជាការងារដ៏មានអត្ថន័យ ហើយនឹងប្រឹងប្រែងបំពេញការងារឱ្យល្អបំផុត ៕