ខេត្តកណ្ដាល៖ ក្មេងស្ទាវបាននាំគ្នាសំងំសេពថ្នាំញៀន ក៏ត្រូវសមត្ថកិច្ចចេញប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន​៩​នាក់ រួមនឹងវត្ថុតាងមួយចំនួន កាលពីថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិគោល ឃុំទួលព្រេច ស្រុកអង្គស្នួល។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង័័្សយដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ហេង ម៉ានិត ហៅមុំ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម និងធ្លាប់ជាប់ពន្ធនាគារយៈពេលពីរឆ្នាំ នៅក្នុុងខេត្តកណ្តាល ពីបទជួញដូរនូវសារធាតុខុសច្បាប់) មានលំនៅក្នុងភូមិអង្គតាសិត ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២-ឈោះ អុល សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានលំនៅក្នុងភូមិគោល ឃុំទួលព្រេច ស្រុកអង្គស្នួល ទី៣-ឈ្មោះ អុន អេម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានលំនៅក្នុងភូមិគោល ឃុំទួលព្រេច (ជួញដូរ) ទី៤-ឈ្មោះ រ៉េត រិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានលំនៅក្នុងភូមិគោល ឃុំទួលព្រេច (ជួញដូរ)ទី៥-ឈ្មោះ ហឿន និត (ហៅតឿ) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមមាន់ មានលំនៅក្នុងភូមិអង្គតាសិត ឃុំទួលព្រេច ស្រុកអង្គស្នួល (ឃាត់ខ្លួនថ្ងៃទី១៦/០១/២០១៨) ទី៦-ឈ្មោះ ហៃ ហ៊ន ភេទប្រុស អាយុ៣៩ឆ្ នាំជនជាតិខ្មែរ មានលំនៅក្នុងភូមិអង្គតាសិត ឃុំទួលព្រេច (ប្រើប្រាស់) ទី៧-ឈ្មោះ យ៉ុន យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅភូមិអង្គតាសិត ឃុំទួលព្រេច ស្រុកអង្គស្នួលខេត្តកណ្តាល (ប្រើប្រាស់) ទី៨-ឈ្មោះ ហេង ហ៊ុច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ (ប្រើប្រាស់) និងទី៩-ឈ្មោះ ប៉េង ហ៊ន់ ភេទប្រុស អាយុុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ រាជធានីភ្នំពេញ (ប្រើប្រាស់)។

មន្ត្រីនគរបាលដដែល បានបន្តថា ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួន រួមមាន ម្សៅ​ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន៦កញ្ចប់ (ធំ១កញ្ចប់ មធ្យម១កញ្ចប់ និងតូច៤កញ្ចប់) ទូរសព្ឌ័ដៃ១គ្រឿង ម៉ាកសាំសុង​ពណ៌ស និងឧបករណ៏ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលចេញប្រតិបត្តិការបង្រ្កាបនោះ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានក្មេងស្ទាវជាច្រើនអ្នកកំពុងពពាក់ពពូនជួញដូរ និងចែកចាយថ្នាំញៀន។ បន្ទាប់ពីទទួលបាននូវព័៧ត៌មានបែបនេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក និងនគរបាលមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង័្សយបានចំនួន៤នាក់ និងឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់ធំ។

មន្រ្ដីនគរបាលដដែល បានបន្តថា បើតាមសម្ដីរបស់ជនសង័្សយ ឈ្មោះ អុល សុជាតិ និងឈ្មោះ អុល សុជាតិ បានសារភាពថា ថ្នាំញៀនទាំងនេះ គឺពួកគេបានទិញពីឈ្មោះ អុន អេម រស់នៅភូមិគោល ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។ យោងតាមចម្លើយខាងលើនេះ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានបន្តតាមរកមុខសញ្ញា ឈ្មោះ អុន អេម ក៏ប្រទះឃើញគេកំពុងដេកសំងំ នៅក្រោមគ្រែ នៅក្នុងផ្ទះបាយ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

មន្រ្ដីនគរបាលដដែល បានបន្តថា តាមសម្ដីរបស់ឈ្មោះ អុន អេម បានប្រាប់សមត្ថកិច្ចថា ខ្លួនបានយកថ្នាំញៀន ១កញ្ចប់ធំ ក្នុងតម្លៃ​ដប់មុឹនរៀល យកមកលក់ឲ្ យឈ្មោះ អុល សុជាតិ ហើយថ្នាំញៀននេះ គឺឈ្មោះ ហេង ម៉ានិត ហៅមុំ បានប្រើខ្លួនឲ្យយកទៅលក់បន្តឲ្យឈ្មោះ អុល សុជាតិ រស់នៅភូមិអង្គតាសិត។ បន្ទាប់មក កម្លាំងជំនាញយើងមានការសង័្សយទៅលើ ឈ្មោះ រ៉េត រិត ដែលមានផ្ទះនៅក្បែរផ្ទះរបស់ជនសង័្សយ ឈ្មោះ អុន អេម ហើយសសមត្ថកិច្ចបានឆែកឆេរ និងត្រួតពិនិត្យ ឃើញថ្នាំញៀន ចំនួន៥កញ្ចប់ លាក់ក្នុងកញ្ចប់បារី ម៉ាក ESSE។

មន្ត្រីនគរបាលដដែល បានបន្តថា បើតាមសម្ដីរបស់ជនសង័្សយ ឈ្មោះ រ៉េត រិត បានសារភាពថា ថ្នាំញៀនទាំងនេះ​ គឺរូបគេបានទិញពីឈ្មោះ ហេង ម៉ានិត ហៅមុំ រស់នៅភូមិអង្គតាសិត ឃុំទួលព្រេច ស្រុកអង្គស្នួល។ យោងតាមបទបញ្ជាពីលោកស្នងការ និងលោកឧត្តមសេនីយ៏ត្រីស្នងការរងទទួលផែនប្រឆាំងបទល្មើស និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ទើបសមត្ថកិច្ចជំនាញបានសហការជាមួយនឹងលោកមេភូមិ ក្រុមប្រឹក្សាឃុំ និងនគរបាលប៉ុស្ដិ៍ ចុះត្រួតពិនិត្យ និងឆែកឆេរផ្ទះចំនួន២ គឺផ្ទះជនសង័្សយឈ្មោះ អុន អេម និងផ្ទះជនសង័្សយ ឈ្មោះ រ៉េត រិត រស់នៅភូមិគោល ជាមួយគ្នា ដោយរកឃើញឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ដោយឡែកជនសង័្សយ ឈ្មោះ ហេង ម៉ានិត ហៅមុំ បានសារភាពថា ថ្នាំញៀនដែលទិញយកមកលក់បន្តនេះ គឺខ្លួនបានទិញពីឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទួលសេរី ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយទិញថ្នាំញៀនម្តងៗ គិតជាទឹកប្រាក់​តម្លៃបីលានរៀល ហើយយកមកលក់ឲ្យឈ្មោះ​ ហឿន និត ហៅតឿ ភេទប្រុស រស់នៅភូមិិអង្គតាសិត ដើម្បីយកទៅចែកចាយបន្តទៀត។

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង័្សយមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕