ភ្នំពេញ​៖ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជា ចេះតែដំឡើងថ្លៃជាបន្តបន្ទាប់ ធ្វើប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនោះមក ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ បានកំណត់តម្លៃប្រេងឥន្ធនៈ ចាប់ពី​ថ្ងៃទី​១២-​២១ ខែមករា ឆ្នាំ​២០១៨​នេះ​តទៅ គឺតម្លៃប្រេងសាំងធម្មតាត្រូវលក់រាយ​នៅតាម​ស្ថានីយប្រេង​ឥន្ទ​នៈ ​មិន​ឲ្យ​លើសពី៣,៩៥០​រៀល​ ក្នុង​១​លីត្រ និង​ម៉ា​ស៊ូ​ត​ត្រូវ​លក់​មិន​ឲ្យ​លើសពី​តម្លៃ៣,៧៥០​រៀល ​ក្នុង​១​លីត្រ​។​ នេះ​​បើ​យោងតាម​សេចក្ដីប្រកាស​របស់អន្ត​ក្រសួង រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួងរ៉ែនិងថាមពល បានសម្រេច កាលពី​ល្ងាចម្សិលមិញ​នេះ។

សូមអានសេចក្ដីប្រកាសទាំងស្រុងរបស់អន្តក្រសួងដូចខាងក្រោម៖