កាសែត The Mirror បានចុះផ្សាយវីដេអូឃ្លីប គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងប្រទេស Belarus ខណៈពេលដែលអ្នកសម្តែងសៀកម្នាក់ ឈ្មោះ Tulia Tikaeva អាយុ២០ឆ្នាំ បានសម្តែងខុសបច្ចេកទេស ធ្វើឲ្យធ្លាក់ចុះមកក្រោម ដែលមានកំពស់ ប្រហែល១២ម៉ែត្រពីដី ហើយនាងបាន របួសយ៉ាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃសុក្រ កន្លងមកនេះ ។

វីដេអូឃ្លីប មានរយៈពេលជា១នាទី ដែលបានថតដោយ ទស្សនិកជនម្នាក់ ខណៈពេលដែលក្រុម សម្តែងសៀក កំពុងតែសម្តែង នៅលើខ្សែកាប ដោយនៅសុខៗស្រាប់តែ ភ្លាត់ស្នៀត របេះដៃនាង ធ្លាក់មកក្រោមភ្លាមៗ ធ្វើឲ្យអ្នកទស្សនា មានការភ្ញាក់ផ្អើល និងស្រែកឮទ្រហឹងពេញរោងសៀក ព្រោះតែសំណាញ់ ដែលដាក់ចាំទ្រពីក្រោមនោះ មិនអាចទ្ររាង្គកាយរបស់នាងបានឡើយ ។

ក្រោយពីបានបញ្ជូននាង ទៅមន្ទីរពេទ្យមក បានពិនិត្យឃើញថា ក្បាលរបស់នាង បានប៉ះទង្គិច យ៉ាងខ្លាំងព្រោះបានធ្លាក់ ទៅបុកនិងដែកចង ជាមួយសំណាញ់ខាងក្រោម ព្រមទាំងរុលទៅប៉ះជាមួយកំរាលថ្ម ខាងក្រោមបន្ថែមមួយតង់ទៀត តែសំណាងល្អ ពុំមានឆ្អឹងផ្នែកណាបាក់ឡើយ ដោយខណៈពេលនេះ រូបនាងកំពុងរក្សាព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយ ៕