រាជធានីភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរ លំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុត ក្នុងពិភពលោក នឹងនាំជូននូវបទពិសោធន៍ ឆ្លងឆ្នាំថ្មីលំដាប់ថ្នាក់ខ្ពស់ ជាពិសេសសម្រាប់អ្នកគាំទ្រ ដ៏ស្មោះត្រង់របស់ខ្លួន ទូទាំងរាជធានីភ្នំពេញ។

បន្ទាប់ពីកម្មវិធីឆ្លងឆ្នាំ កាលពីឆ្នាំទៅ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានមនុស្សចូលរួម ច្រើនពេញកន្លែងស្រាបៀរ Heineken ក៏បានសម្រេចពង្រីកបន្ថែម ទីតាំងដោយដាក់បញ្ចូលទីតាំង ពិសេសដ៏ទំនើបចំនួនពីរកន្លែង នៅឆ្នាំនេះដោយសារតែតម្រូវការ កាន់តែកើនឡើងពីអ្នកចូលរួម។

ស្រាបៀរ Heineken កំពុងលើកទឹកចិត្តអ្នកគាំទ្រ របស់ខ្លួនចូលរួមកម្មវិធី ឆ្លងឆ្នាំថ្មីនៅទីខ្ពស់ នៅចំកណ្តាលក្រុងដូច្នេះ ពួកគេអាចរាំរែកកម្សាន្ត សប្បាយជាមួយតារាល្បីៗ ដោយជ្រើសរើសទីតាំង កម្សាន្តពេលរាត្រីដ៏ល្អបំផុត (និងខ្ពស់បំផុត) ចំនួនពីរកន្លែងគឺ ក្លិប Eclipse Skybar នៅជាន់ទី 22 នៃអគារ Phnom Penh Tower និង Le Moon Sky Terrace ដែលមានទេសភាពស្រស់ស្អាត ដ៏អស្ចារ្យបំផុតនៃពិធីអបអរ ឆ្លងឆ្នាំថ្មីនៅមាត់ទន្លេ។

កម្មវិធីឆ្លងឆ្នាំថ្មីទាំងពី ររបស់ស្រាបៀរ Heineken នឹងប្រព្រឹត្តធ្វើឡើងទៅស្របពេល ជាមួយគ្នានៅតាមទីតាំង នីមួយៗខាងលើ ដែលមានការចូលរួមសម្តែង ពីសំណាក់ឌីជេ និងតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជាឌីជេ Avida, ឌីជេ Cathrin, Chat Kanhchna និង Khmeng Khmer។

សូមចូលរួមអបអរឆ្នាំថ្មី ជាមួយស្រាបៀរ Heineken ឲ្យច្រើនកុះករ និងរាំរែកកម្សាន្តសប្បាយ នៅក្នុងកម្មវិធីរាត្រីដ៏អស្ចារ្យទាំងនេះ ដែលបង្កើតឡើងជាពិសេស សម្រាប់អ្នកចូលរួម និយមភាពទាន់សម័យ និងលំដាប់ថ្នាក់ខ្ពស់ ដែលស្វែងយល់ពីគុណតម្លៃ នៃបទពិសោធន៍ដ៏ល្អឯក។

ជាមួយនឹងភាពល្បីល្បាញ ដោយសាររសជាតិ និងមានលក់លើទីផ្សារ ក្នុងបណ្តាប្រទេសជាង១៩២ប្រទេស ស្រាបៀរបានប្តេជ្ញាចិត្ត ក្នុងការបង្កើតទស្សនីយភាព ពេលរាត្រីលំដាប់ថ្នាក់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក្រុងសំខាន់ៗដទៃទៀតតាមរយៈការរួមបញ្ចូលគ្នា នូវកម្មវិធីលំដាប់ថ្នាក់ខ្ពស់ ប្រកបដោយគំនិត ច្នៃប្រឌិតថ្មី និងបទពិសោធន៍ ពិសេសដ៏ល្អឯក។

ដើម្បីស្វែងយល់ព័ត៌មាន បន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា សូមចូលឆែកមើលទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/  
 
#Heineken #Cambodia #OpenYourWorld
 
សូមរីករាយពិសាស្រាបៀរ Heineken ដោយការទទួលខុសត្រូវ