ស្រាបៀរ លីអូ ទើបតែបានប្រគល់រង្វាន់ម៉ូតូ​​​ Honda Dream 2017 ដល់អ្នកឈ្នះ​រង្វាន់ជាច្រើនរូប នៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែតរបស់ខ្លួនក្នុងឆ្នាំ 2017 នេះ។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី 24 ខែធ្នូ នៅស្ថានីយ៍ទូរទស្សន៍បាយ័ន បឹងស្នោរ ក្នុងកម្មវិធី កំពូលអ្នកប្រដាល់ស្រាបៀរលីអូ។ អ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream 2017 បានមកពីទូទាំងប្រទេសមានរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ដោយយោងតាម លោក​ ហឺ តូ អ្នកឈ្នះរង្វាន់ម៉ូតូម៉ាកថ្មីនេះបានឲ្យដឹងថា “ខ្ញុំស្ទើរតែ មិនជឿថា​ ខ្ញុំអាចមានសំណាងឈ្នះនោះទេ ពិតជារំភើបមែនទែន។ ហើយខ្ញុំក៏សូមអរគុណដល់ក្រុមហ៊ុនស្រាបៀរ លីអូ ដែលបានបង្កើតនូវកម្មវិធីដ៏ភ្ញាក់ផ្អើលនេះ និងជូនពរឲ្យក្រុមហ៊ុន មានអថិជនគាំទ្រកាន់ច្រើន និងទទួលបានភាពជោគជ័យជានិច្ច”។

លោក ព្រាប សុវណ្ណ តំណាងឲ្យក្រុមហ៊ុនស្រាបៀរ លីអូ បានមានប្រសាសន៍ក្នុងកម្មវិធី ប្រគល់រង្វាន់ថាកម្មវិធីគាស់ភ្លាម​ ឈ្នះភ្លែត 2017 នៅមានរង្វាន់ធំរថយន្ត Mazda CX5 ម៉ូតូ Honda Dream និងរង្វាន់ជាច្រើនទៀត។ កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ បង្កើតឡើងដើម្បីជាកិច្ចតបស្នងដល់អតិថិជនរបស់ខ្លួនសម្រាប់ការគាំទ្ររបស់ពួកគាត់។ សូមជូនពរឆ្នាំថ្មី សំណាងល្អទាំងអស់គ្នា។

អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ នៅទូទាំងប្រទេស។ ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ រួចស្វែងរកមើលរង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់ធំរថយន្ត Mazda CX5 ស៊េរីថ្មី ម៉ូតូ Honda Dream 2017 និងរង្វាន់ជាច្រើនទៀត។
អ្នកឈ្នះបន្ទាប់អាចជារូបអ្នក ។ស្រាបៀរ លីអូ ភាពរីករាយដែលអ្នកចង់បាន!