រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ​ABC អិចស្ត្រាស្តោត បានប្រគល់រង្វាន់ធំ ដំណើរកម្សាន្តក្រេបទឹកឃ្មុំ ដ៏ល្អឯកនៅ ប្រទេសអ៊ីតាលី រួមជាមួយបទពិសោធន៍ ដ៏ឧត្តុង្គឧត្តម​ក្នុងការស្នាក់នៅសណ្ឋាគារ ទំនើបលំដាប់ផ្កាយ៧ជូន ដល់អតិថិជនដែលជាគូស្វាមី ភរិយាថ្មីចំនួនប្រាំគូ ដែល​បាន​ឈ្នះរង្វាន់ធំពីកម្មវិធី​ អាពាហ៍​ពិពាហ៍​​ដ៏​​ល្អឯករបស់ ABC អិចស្ត្រាស្តោតប្រចាំឆ្នាំ ២០១៦ – ២០១៧។

កម្មវិធីពិសេសនេះបានប្រព្រឹត្តធ្វើឡើង នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ក្រុមការងារស្រាបៀរ ABC អិចស្ត្រាស្តោត ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

ការប្រគល់រង្វាន់នេះក្នុងកម្មវិធី អាពាហ៍ពិពាហ៍ដ៏​​ល្អឯករបស់ ABC អិចស្ត្រាស្តោត ចំនួនប្រាំរង្វាន់ ដែលបានធ្វើការចាប់​រង្វាន់ ទាំងនេះនៅ​ស្ថានីយ​ទូរ​ទស្សន៍ PNN កាលពីថ្ងៃអាទិត្យទី ២៦ ខែ វិច្ឆិកាកន្លងមកនេះ។

លោក ងី ស៊ីម និងអ្នកស្រី មុនី សុជាតា ដែលជាគូស្វាមីភរិយាថ្មី១ គូក្នុងចំណោមគូស្វាមីភរិយាប្រាំគូ ដែលបានឈ្នះរង្វាន់ធំពីកម្មវិធី​ អាពាហ៍​ពិពាហ៍​​ដ៏​​ល្អឯករបស់ ABC អិចស្ត្រាស្តោតប្រចាំឆ្នាំ ២០១៦ – ២០១៧ បានមានប្រសាសន៍ថា ពួកគាត់ទាំងពីរមានអារម្មណ៍ សប្បាយរំភើបក្រៃលែង នៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពី ABC អិចស្ត្រាស្តោត ហើយថែមទាំងបញ្ជាក់ថា ស្រាបៀរ ABC អិចស្ត្រាស្តោតពិតជា បានប្រគល់រង្វាន់ ជូនគាត់ទាំងពីរ ព្រមទាំងគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានត្រូវរង្វាន់ពីកម្មវិធី អាពាហ៍ពិពាហ៍ដ៏​​ល្អឯក របស់ស្រាបៀរ ABC អិចស្ត្រាស្តោត។

ABC អិចស្ត្រាស្តោត គឺជាស្រាបៀរ​​ទឹកខ្មៅ លំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ ដែលកំពុងទទួលបានការគាំទ្រ កាន់តែខ្លាំងឡើង​ពីស្រទាប់យុវវ័យ​ ហើយជាពិសេសជាស្រា​បៀរ​​ ដែល​ស័ក្តិសមបំផុត សម្រាប់ទទួលភ្ញៀវ ក្នុងពិធីអាពាហ៍ពិពាហ៍​ និងកម្មវិធីផ្សេងៗ។

កាន់តែអស្ចារ្យសម្រាប់ កម្មវិធី​អាពាហ៍ពិពាហ៍ថ្មី ឆ្នាំ២០១៨ គូស្នេហ៍ចំនួន ៥ គូ នឹងមានសំណាងឈ្នះរង្វាន់ ដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំដ៏ល្អឯក ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។​ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨។​​

ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖ HYPERLINK “http://www.facebook.com/ABC.ExtraStoutCambodia/” www.facebook.com/ABC.ExtraStoutCambodia/ ឬទូរស័ព្ទលេខ៖ 011 222 400 / 011 333 500
សូមរីករាយទទួលទានស្រាបៀរ​​ ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ។