ភ្នំពេញ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2017: ក្នុង​ស្មារតី​នៃការគាំទ្រ និងការយកចិត្ដ​ទុកដាក់​ខ្ពស់ក្នុង​វិស័យ អប់រំ និងថែរក្សាបរិស្ថាន ក្រុមហ៊ុន Chevron (ខេមបូឌា) លីមីតធីត ដែលបាន​ប្រតិបត្ដិ​ការ អាជីវកម្មលក់រាយ លើយីហោ CaltexTM បានរៀប​ចំ “យុទ្ធនាការ​សប្បុរស​ធម៌​ ” នៅអង្គ​ការមូលនិធិផ្កាយ​សមុទ្រ​ឥណ្ឌូចិន ដែលមានទីតាំងស្ថិត​នៅ ​ផ្ទះលេខ64 ផ្លូវ​លំ សង្កាត់ធិរោធ ខណ្ឌច្បារ​អំពៅ រាជធានី​ភ្នំ​ពេញ។

អ្នកស្ម័គ្រចិត្តក្នុង​យុទ្ធនាការនេះ​បានជួយថែទាំ បណ្ណាល័យ និងធ្វើសកម្មភាពផ្សេង​ទៀត​ក្នុង​ថ្នាក់រៀន ដូចជាការ​​អានសៀវភៅសម្រាប់កុមារ​ ការ​បង្ហាញពីរបៀបសម្អាតឱ្យបានត្រឹមត្រូវ ការពន្យល់អំពីសារៈសំខាន់នៃអនាម័យ និងការលាងសម្អាតដៃផងដែរ ហើយក៏​មាន​​សកម្មភាពសប្បាយរីករាយជាច្រើនទៀតជាមួយកុមារ និងសហគមន៍។ លើសពី​នេះទៀត​យើងក៏មានការធ្វើដំណើរកម្សាន្ដ​ទៅកាន់​មជ្ឈមណ្ឌលអប់រំ និងកម្សាន្ដ​ឃីតស៊ីត​ធី (Kids City) ដើម្បី​អោយ​សិស្សានុ​សិស្ស​ស្វែង​យល់​អំពីសកលលោក និង​វិទ្យា​សាស្ត្រ​ ក្នុង​មន្ទីរពិសោធន៍អន្តរកម្មដែលអាចជួយបង្កើតភាពច្នៃប្រឌិតរបស់​សិស្ស​បានកាន់តែ​ទូលំទួលាយ​ និងវែង​ឆ្ងាយ។

យុទ្ធនាការសហគមន៍គឺជាគំនិតផ្តួចផ្តើមរបស់ក្រុម​ហ៊ុន​ Chevron ដែលមាន​ការ​អញ្ជើញ​ចូលរួម​ពីបុគ្គលិក​ក្រុម​ហ៊ុន​មកពីការិយាល័យកណ្តាល សាខាស្ថានីយប្រេងឥន្ធនៈ Caltex និងបុគ្គលិករបស់អង្គ​ការ​មូលនិធិផ្កាយ​សមុទ្រឥណ្ឌូចិន ។ ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌា ក៏បានឧបត្ថម្ភ​សម្ភារៈសិក្សាដូចជាសៀវភៅសរសេរ និងសម្ភារៈសិក្សាផ្សេងៗទៀត​ទៅកាន់អង្គ​ការ​មូលនិធិផ្កាយ​សមុទ្រឥណ្ឌូចិន ដើម្បីគាំទ្រ​ការសិក្សារបស់សិស្សានុ​សិស្សផងដែរ។

លោក Daniel Hwang, នាយក​គ្រប់គ្រងផលិតផលប្រចាំក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ​បានមាន​ប្រសាសន៏​ថា “ខ្ញុំមានមោទនៈភាពណាស់ដែលបានឃើញអ្នកស្ម័គ្រចិត្តទាំងអស់បានចូលរួមយ៉ាង​សកម្មក្នុងការលើក​កម្ពស់ក្នុង​ការពង្រឹងវិស្ស័យអប់រំ និងការថែរក្សាបរិស្ថាន។

ខ្ញុំសូមកោតសរសើរចំពោះអ្នកទាំង​អស់​គ្នាដែលបាន​ជួយ​ជ្រោម​ជ្រែងដល់យុទ្ធនាការសប្បុរស​ធម៌ របស់ក្រុម​ហ៊ុន​ ឈេហ្វរ៉ុន ខេមបូឌា នៅអង្គការមូលនិធិផ្កាយ​សមុទ្រឥណ្ឌូចិន ដែល​ប្រព្រឹត្ដ​ឡើង​នៅ ​ផ្ទះលេខ64 ផ្លូវ​លំ សង្កាត់ធិរោធ ខណ្ឌច្បារ​អំពៅ រាជធានី​ភ្នំ​ពេញ ដោយទទួលបានជោគជ័យ និង​ប្រកប​ដោយភាពសប្បាយ​រីករាយ” ។
ក្រុមហ៊ុន ឈេហ្វរ៉ុន នឹង​មាន​ការចូលរួមជាបន្តបន្ទាប់លើគម្រោងសង្គមជា​ច្រើន​ផ្សេងទៀត ដូចជាយុទ្ធនាការសុវត្ថិភាព និងយុទ្ធនាការលើកកម្ពស់ការយល់ដឹង និងបង្កើន​អត្ថប្រយោជន៍សង្គមជូនដល់ប្រទេសកម្ពុជា​។

អំពីឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត
About Chevron (Cambodia) Limited
នៅក្នុង​ប្រទេស​កម្ពុជាក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត​ បានធ្វើ​ទីផ្សារ​ម៉ាក​សញ្ញា Caltex ដែលជា​ម៉ាក​សញ្ញា​នាំមុខ​របស់ ឈេហ្វរ៉ុន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​និងតំបន់​មជ្ឈឹម​បូពា៏ និង​អាហ្រិក​។​ក្រុមហ៊ុន មានស្ថានីយ៏​ប្រេងឥន្ធនៈ Caltex ចំនូន 22 កន្លែង​ ផ្សារ​លក់ទំនិញ​ Star Mart ចំនួន 16​ កន្លែង និង​ហាង Coffee Plus ចំនួន 9​ កន្លែងក្នុង​ប្រទេស​កម្ពុជា​។ ផលិតផលប្រេងដូចជាប្រេងឥន្ធនៈ Caltex ជាមួយ Techron, ប្រេងម៉ាស៊ូតជាមួយ​ TechronD និង ប្រេង​ម៉ាស៊ីន​ដូចជា Havoline និង Revtex ដែលមាននៅ​គ្រប់ស្ថានីយ៏​ Caltex ទាំង​អស់​របស់​យើង​។
ទំនាក់ទំនង​ក្រុម​ហ៊ុន ឈេហ្វរ៉ុនខេមបូឌា​
ទូរស័ព្ទ: 023 223 355
ទូរសារ: 023 223 599