រាជធានីភ្នំពេញ៖ នៅរាត្រីថ្ងៃអាទិត្យ ទី ២៤​ ខែ ធ្នូ ខាងមុខនេះ ស្រាបៀរ TIGER CRYSTAL នឹងរៀបចំកម្មវិធីរាត្រីពិសេសមួយ ដែលមានឈ្មោះថា Christmas COOL Night PARTY ដើម្បីអបអរបុណ្យណូអែល នៅមជ្ឈមណ្ឌលកម្សាន្ត Sound Club ដែលមានទីតាំងស្ថិតនៅចំ កណ្តាលបេះដូងនៃរាជធានីភ្នំពេញ ចាប់ផ្តើមពីម៉ោង ៩ យប់ រហូតដល់ម៉ោង ៤ ទៀបភ្លឺ។

អ្វីដែលកាន់តែអស្ចារ្យ គឺមានការចូលរួម ពីតារាចម្រៀងដ៏ល្បី មកពីប្រទេសថៃ គឺ កញ្ញា Grace Kanklao និង DJ ល្បីៗជាច្រើនប្រចាំ Sound Club ជាមួយ ការតុបតែងដ៏អស្ចារ្យដូចជាក្លឹបទឹកកក និង Christmas theme ព្រមទាំងរីករាយពិសាស្រាបៀរ TIGER CRYSTAL ដ៏មានរសជាតិឆ្ងាញ់ ជាមួយនឹងកម្មវិធី ប្រូម៉ូសិនពិសេស និងរាំកម្សាន្តសប្បាយទល់ភ្លឺ។

ស្រាបៀរ TIGER CRYSTAL គឺផលិតផលថ្មីរបស់ស្រាបៀរថៃហ្គ័រ ដែលមានរូបរាងដបដ៏ទាក់ទាញ និងទាន់សម័យ។ TIGER CRYSTAL ផលិតឡើងនៅសីតុណ្ហភាព -1oC ដើម្បីទទួលបាននូវ រសជាតិស្រាលស្រទន់។​

ចូលរួមកម្មវិធីពិសេសនេះ ឲ្យបានច្រើនកុះករ ដើម្បីទទួលយកនូវបទពិសោធន៍ ដ៏អស្ចារ្យនិងរីករាយនៅថ្ងៃ Christmas ទាំងអស់គ្នាជាមួយស្រាបៀរ TIGER CRYSTAL។
ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរ TIGER Beer KH:
HYPERLINK “https://www.facebook.com/tigerbeerKH/app/190322544333196/” https://www.facebook.com/tigerbeerKH/app/190322544333196/.

ពិសា TIGER CRYSTAL ដោយការទទួលខុសត្រូវ