សិល្បៈ៖ ខណៈពេលដែលវិស័យសិល្បៈនៅកម្ពុជាកាន់តែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និង មានសិល្បករ-ការិនីជំនាន់ក្រោយ បានរំលេចខ្លួនយ៉ាងលេចធ្លោនៅក្នុងវិថីមួយនេះ ។ ប៉ុន្ដែទន្ទឹមនឹងភាពជោគជ័យតារាប្រុស-ស្រីក្មេងៗជំនាន់ក្រោយ ក៏មានអ្នកសិល្បៈជើងចាស់មួយចំនួនបានបាត់មុខមាត់ឈឹងរហូតធ្វើឱ្យបណ្ដាទស្សនិកជនសឹងតែភ្លេចមុខក៏មាន ។

ជាក់ស្ដែង តារាសម្ដែងភេទទីបី និង ជាអ្នកផាត់មុខដ៏ប៉ិនប្រសប់ពីអតីតកាលដែលគ្រប់គ្នាដាក់រហស្សនាមថា Mr. Queen បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទើបតែថ្មីៗនេះ រូបគេបានបង្ហាញខ្លួន ក្នុងស្ថានភាពប្រែជាធ្លាក់ខ្លួនទៅជាតោកយ៉ាករហូតមិននឹកស្មានក្នុងសិល្បៈត្រឹមតែមួយប៉ប្រិចភ្នែក ។

យោងតាមគណនីហ្វេសប៊ុកម្ដាយរបស់តារាសម្ដែង ឌួង ហ្សូរីដា បានឱ្យដឹងថា ពេលនេះ Mr. Queen កំពុងស្ថិតក្នុងស្ថានភាពក្រលំបាកខ្លាំង ពោលគឺរកតែប្រាក់សម្រាប់ទិញកាហ្វេមួយកែវផឹកគ្មានផង ។ ដោយក្ដីអាណិតមេត្ដា ម្ដាយតារាស្រីខាងលើបានផ្ដល់ប្រាក់ចំនួន ៥០ ដុល្លារដល់ Mr. Queen ជាមួយទូរស័ព្ទដៃមួយគ្រឿងសម្រាប់ទំនាក់ទំនងក្រែងមានផលិតករ ឬអ្នកគ្រប់គ្រងអាណិតអាសូរផ្ដល់ឱកាសឱ្យរូបគេបានវិលទៅកាន់វិថីសិល្បៈម្ដងទៀត ។

នេះពិតជារឿងមួយគួរសង្វែក Mr. Queen ធ្លាប់ជាបុគ្គលលេចធ្លោត្រូវបានមហាជនទទួលស្គាល់ពីសមត្ថភាពម្នាក់ ប៉ុន្ដែគ្រាន់តែបាត់មុខពីសិល្បៈមួយរយៈ ត្រឡប់មកវិញបែរជាស្ថិតក្នុងសភាពតោកយ៉ាកដើរសុំកាហ្វេគេផឹកទៅវិញ ៕ Cake KBN