រាជធានីភ្នំពេញ៖ ​កាលពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ព្រឹត្តិការណ៍ប្រគុំតន្រ្តី Smart Mega Concert ​បានបញ្ចប់ដោយទទួលបានជោគជ័យ យ៉ាងគគ្រឹកគគ្រេង ដែលបានធ្វើឲ្យកក្រើក ក្រុងសៀមរាមក្រោមការ ចូលរួមចូលទស្សនា យ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជា​ពល​រដ្ឋ ​ភ្ញៀវជាតិនិងអន្តរជាតិ។

ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ដែលជាកម្មវិធី​ប្រគំតន្រ្តីដ៏ធំ អស្ចារ្យមិនធ្លាប់មាន នៅក្រុង​សៀមរាមដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប​ សំពះព្រះខែ និង​អកអំបុក ដែល​បាននាំ​មកជូន​ដោយ​ក្រុមហ៊ុន ស្មាត អាស្យាតា (Smart) ជាប្រតិបត្តិករទូរគមនាគមន៍ ដ៏ធំបំផុតនៅកម្ពុជា និងមានការចូលរួមសហការ ឧបត្ថម្ភពីក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតដ៏ធំមួយនៅកម្ពុជា ក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំ ចូលចែកចាយផលិតផលនំ Manora និងក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយ បានទទួលសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា។

មុននឹងចាប់ផ្តើមកម្មវិធីប្រគំតន្រ្តី Smart Mega Concert កម្មវិធីជួបសំណេះ​សំ
ណាល រវាងសិល្បករ និងមិត្តអ្នកគាំទ្របានរៀបចំឡើង ដោយមានការចូលរួម និងស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ និងអតិថិជន Smart ជាច្រើននៅ​ហាង Smart Shop ក្នុងក្រុងសៀមរាប។ សិល្បករ​ដែល​​អញ្ជើញ​ចូល​រួម កម្មវិធី​សំណេះ​សំណាល រួម​មាន​ ​លោក​ Alek Teeradetch ​លោក​ នីកូ លោក Step និង​លោក ណា ខុន។

ក្នុងឱកាសនោះផងដែរ លោក Alek Teeradetch ដែលជាតារាសម្តែងល្បី ប្រចាំព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា លោកសប្បាយចិត្ត ដែលបានអញ្ជើញ មកសម្តែងនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប សម្បូរដោយប្រាសាទបុរាណជាច្រើន ជាពិសេសគឺប្រាសាទអង្គវត្ត ដ៏ល្បីល្បាញជុំវិញពិភពលោក ហើយលោកក៏បានថ្លែង អំណរគុណដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រការសម្តែង របស់លោកតាមរយៈ ខ្សែភាព​យន្ត​ភាគ។

កម្មវិធីប្រគំ​តន្ត្រី​ Smart Mega Concert បានចាប់ផ្តើមពីម៉ោង ៧ យប់ រហូត​ដល់​ម៉ោង​១២ អធ្រាត្រ​នៅបរិវេណមាត់ស្ទឹងក្រុងសៀមរាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ហើយកម្មវិធីពិសេស​នេះក៏បាន​​​​​ផ្សាយ​​​បន្ត​ផ្ទាល់​​នៅ​លើ​កញ្ចក់ទូរទស្សន៍​​​​ PNN ​ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៩ យប់ផងដែរ។

Smart Mega Concert ដែលជាកម្មវិធី​ប្រគំតន្រ្តី ដ៏ធំអស្ចារ្យមិនធ្លាប់មាន ធ្វើឡើងនៅក្នុងទឹកដីអច្ឆរិយៈ ខេត្តសៀមរាប បានទាក់ទាញទស្សនិកជន ទាំងជាតិ​ និងអន្តរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។​ ពួកគេបានរីករាយទស្សនា ការសម្តែង​របស់​តារាអន្តរជាតិ ល្បីឈ្មោះ លោក Alek Teeradetch  ដែលជាតារាសម្តែងល្បីជួរ​មុខ ​ប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា លោក នីកូ លោក Step អ្នកនាង សួស វីហ្សា ​កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា ​លាង សុផាឡែន លោក ខាន់ ជែម​ លោក ណា ខុន​ និងឌីជេ Maily ជាពិសេស​​​​ក៏មានវត្តមាន​តារា​ចម្រៀងរបស់​ខ្មែរ​​​ដែល​​គេស្គាល់ថា​​ជា​ក្រុម​តារា​ចម្រៀង Original Song ដូច​ជា​​​​​​ Jimmy Kiss​, Adda, Chet Kanhna, Van Chesda ក្រុមតន្រ្តី SWSB ( Small world Small Band) ​​ប្រុសឡា ​​​​និងក្រុមតារាកំប្លែង អ្នកនាង កាតុ និងក្រុមតារាកំប្លែងជើងចាស់​ លោក ចាប ចៀនដែលបានធ្វើឲ្យទស្សនិកជន ផ្ទុះសំណើចសប្បាយរីករាយ ក្នុងអំឡុងកម្មវិធី រយៈពេលបីថ្ងៃ។

​ទន្ទឹមនឹងនេះផងដែរ អ្នក​ទស្សនា​ទាំង​អស់ ​បានរីករាយលេងហ្គេម ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន Smart ព្រមទាំងទស្សនាការតាំងបង្ហាញ​ផលិត​ផល​ របស់ក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងជីវិត តែ​មួយគត់នៅ​កម្ពុជា ដែលធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ និងផ្តោត​លើសុខភាពជាចំបង។

ការតាំងបង្ហាញ​ផលិត​ផលពីក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយ ផលិតផលនំ Manora ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​​ និងការតាំងបង្ហាញ​ផលិត​ផល រថយន្តពីក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់កម្មវិធី ពិសេសសម្រាប់អតិថិជន គឺមានទឹកប្រាក់បង់ដំបូងតែ ៣០០០ដុល្លារ(បីពាន់ដុល្លារ) ប៉ុណ្ណោះ អតិថិជនទាំងអស់ នឹងទទួលបានរថយន្ត HAWTAI A25 ដ៏ថ្មីសន្លាងនេះភ្លាម។