កាលពីពេលថ្មីៗនេះ កាសែត The Mirror បានចុះផ្សាយព័ត៌មាន ពីហេតុការណ៍មួយដែលធ្វើឲ្យ អ្នកមើលជាច្រើនរន្ធត់ចិត្ត ដោយក្មេងស្រីម្នាក់ ឈ្មោះ អាប់ ហ្វីនឃុបបារ វ័យ៩ឆ្នាំ រស់នៅក្នុងទីក្រុង ម៉ីលធីក ប្រទេសប៉ាគីស្ថាន ដោយក្មេងស្រីដែលអភ័ព្វរូបនោះ នាងបានកើតជំងឺ ដែលមិនអាចព្យាបាលបាន ហើយក៏ជាជំងឺដែលគ្រូពេទ្យ មិនដែលជួបប្រទះនោះដែរ ។

អការៈជំងឺរបស់នាង គឺករបស់នាងបានផ្អៀង រហូតទៅដល់៩០ដឺក្រេ ធ្វើឲ្យនាងមានការឈឺចាប់ គ្រប់ពេលវេលា មិនតែប៉ុណ្ណោះរូបនាង មានការឈឺចាប់ខ្លាំង នៅពេលដែលនាងអង្គុយម្តងៗ ។

បើតាមការរៀបរាប់ ឲ្យដឹងពីឪពុកម្តាយ របស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ពួកគាត់បាននាំកូនស្រី របស់គាត់ទៅជួបគ្រូពេទ្យ ជាច្រើនកន្លែងមកហើយ តែពុំមានគ្រូពេទ្យណាម្នាក់ មានលទ្ធភាពអាចព្យាបាលជំងឺ របស់កូនស្រីគាត់បានឡើយ ហើយគ្រូពេទ្យជាច្រើនបានណែនាំ ពួកគាត់ឲ្យទៅរកគ្រូពេទ្យធំៗផងដែរ តែពួកគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយ មើលជំងឺរបស់កូនស្រីគាត់នេះឡើយ ។

ចំពោះអាការៈរបស់កូនស្រីគាត់នេះ បានកើតឡើងតាំងពីនាង នៅតូចម្ល៉េះ កាលពីនៅក្មេង រូបនាងមានលក្ខណៈធម្មតាដូចគ្នា ជាមួយនិងក្មេងដទៃទៀតដែរ រហូតនាងមានអាយុ៨ខែ កូនស្រីរូបនេះមានការ វៀចមុខមាត់និងផ្អៀង.កបន្តិចម្តងៗ ហើយក្រុមគ្រួសារ មិនមានប្រាក់គ្រប់គ្រាន់ដើម្បីនាំនាង ទៅមន្ទីរពេទ្យពិនិត្យនោះទេ ។

លុះពេលកូនស្រីរបស់ពួកគាត់ ចាប់ផ្តើមធំឡើង នាងកាន់តែមានការឈឺចាប់ ខ្លាំងទៅៗ ហើយនាងមិនអាចងើយករបស់នាង ឲ្យត្រង់ដូចក្មេងដទៃទៀតបានឡើយ ហើយនាងតែងតែឈឺចុកចាប់ ត្រង់.ករបស់នាងជានិច្ច ។

ជំងឺរបស់ក្មេងស្រី អាប់ហ្វីន បានធ្វើឲ្យក្មេងក្នុងភូមិ បានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងខ្លាចនាងទៀតផង តែបើតាមមនុស្សចាស់ នៅក្នុងភូមិវិញ បាននិយាយបែបអបិយជំនឿថា នាងបានទទួលបាប ដែលជាប់មកជាមួយនិងកំណើតរបស់នាង ។

បើតាមការរៀបរាប់ ពីក្រុមគ្រូពេទ្យ បានប្រាប់ឲ្យដឹងថា ជំងឺរបស់ក្មេងស្រីនេះ ប្រហែលកើតមកពីការលូតលាស់ ខុសធម្មតារបស់គ្រោងឆ្អឹង ឬការលូតលាស់ខុសធម្មតា របស់ឆ្អឹង.កផងដែរ ប៉ុន្តែទោះជាយ៉ាងណានោះ ក្មេងស្រីខាងលើ ខណៈពេលនេះ ក្រុមជួយសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាល កំពុងតែចូលមកជួយសង្គ្រោះ ដើម្បីឲ្យក្មេងស្រីនេះ អាចរស់នៅដូចក្មេងដទៃទៀតបាន ៕