ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាព លំដាប់ថ្នាក់អន្តរជាតិ ដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia នឹងរៀបចំព្រឹត្តិការណ៍ រាំរែកដ៏រំភើបអស្ចារ្យ ហើយបានត្រឡប់ មកវិញម្តងទៀតហើយ ជាមួយនឹងព្រឹត្តិការណ៍មួយទៀត ដែលមានឈ្មោះថា “Afterlife: Asylum”។

“Afterlife: Asylum” គឺជាកម្មវិធីរាំរែកដ៏ធំបំផុត ដែលមិនធ្លាប់មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះនឹងនាំមកជូន លោកអ្នកនូវបទពិសោធន៍ រាំរែកដ៏វិសេសវិសាលជាមួយនឹង តន្ត្រីអេឡិកត្រូនិកសុទ្ធសាធ ប្រកបដោយគុណភាពខ្ពស់ និងផលិតកម្មលំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា Three6 ព្រមទាំងការសម្តែងពិសេសដ៏អស្ចារ្យ។ ឆ្នាំនេះ កម្មវិធីនេះនឹងប្រព្រឹត្តធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃសៅរ៍ទី 28 ខែតុលា ចាប់ពីម៉ោង 4ល្ងាចរហូតដល់ម៉ោង 11យប់។

ក្រុម EDM Cambodia បានបង្ហើបឱ្យដឹងថា​ តារាល្បីប្រចាំកម្មវិធីនេះ គឺជាឌីជេមកពីប្រទេសហូឡង់ ដែលមានឈ្មោះថា Debris ។ នៅក្នុងស្នាដៃ តន្រ្តីរបស់គាត់ Debris បានច្របាច់បញ្ចូលគ្នារវាងប្រភេទតន្រ្តី EDM ទឹកសំឡេង និងសំនៀងដើមមកពីចក្រភពអង់គ្លេស ដែលជារូបមន្តជោគជ័យ ជាច្រើនលើកជាច្រើនសារ។ មានបទចម្រៀងឌីជេ Mag ដែលជាឌីជេឆ្នើម Top 3 នៅក្នុងតារាងចំណាត់ថ្នាក់ ប្រចាំក្រុម EDM ជាមួយក្រុម “Lucky Strike” លោក Debris បានធ្វើដំណើរ ជាច្រើនជុំវិញទ្វីបអាស៊ី ហើយនៅទីបំផុតលោក នឹងមកអញ្ជើញមករាជធានីភ្នំពេញ។

គាត់នឹងពាំនាំជូនលោកអ្នក នូវតន្រ្តីល្បីៗរបស់គាត់ផ្ទាល់ ពីទីក្រុង Amsterdam នៅក្នុងកម្មវិធី Afterlife:Asylum ។ នៅក្នុងការសម្តែងរួមគ្នា លើឆាកនិងមានឌីជេ ក្នុងតំបន់ Botcash មកពីប្រទេសថៃ ព្រមទាំងឌីជេល្បីៗជាច្រើនរូប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងការសម្តែងពិសេសៗ ពីក្រុមរាំ និងក្រុម Universo Robot Team of Pyrotechnics ដែលធ្វើការសម្តែង ជាមួយនឹងបច្ចេកវិទ្យា LED ដ៏អស្ចារ្យដែលបានធ្វើឱ្យ ទស្សនិកជនមានការភ្ញាក់ផ្អើល។

សណ្ឋាគារកាំបូឌីយ៉ាណា ជាកន្លែងល្អបំផុត នៅក្នុងទីក្រុងភ្នំពេញ សម្រាប់រៀបចំដ៏ព្រឹត្តិការណ៍ពិសេសនេះ។ ទីធ្លាខាងក្រៅដែលបានកែលម្អជាថ្មី មានឆាកទំហំ 22 ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗ យ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវ បានរាប់ពាន់នាក់។

សណ្ឋាគារនេះ ក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយ ដែលមានទីវាលដ៏ធំ ដែលអាចរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងព្រឹត្តិការណ៍ពិសេសផ្សេងទៀត ដែលលោកអ្នកចង់រៀបចំ។

ព្រឹត្តិការណ៍ពិសេសនេះ នឹងក្លាយជាបទពិសោធន៍ ដ៏អស្ចារ្យមួយ ក្នុងការកម្សាន្តសប្បាយរីករាយ ជាមួយនឹងកម្មវិធីជប់លៀង និងតន្ត្រី។ សូមកុំ​ខកខានរំលងឱកាសដ៏កម្រនេះ!

តម្លៃសំបុត្រ 15$នឹងទទួលបានស្រាបៀរ​ Heineken 1 ដប​ដើម្បីស្វែងយល់បន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់ទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/

#Heineken #OpenYourWorld