កាលពីថ្ងៃអង្ការ ទី ០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុន ធូដេ អាយអេសភី (TODAY ISP)​ ជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិតឈានមុនគេលើបច្ចេកវិទ្យាអ៊ុបទិកក្រោមដី ១០០% បានបន្តកម្មវិធីគាំទ្រវិស័យ​អប់រំលើផេកហ្វេសប៊ុករបស់ខ្លួនតាមរយៈ Poll ដោយបោះឆ្នោតជូនវិទ្យាល័យមួយចំនួននៅរាជធានី ភ្នំពេញ។ ក្រុមហ៊ុនសូមចូលរួមត្រេតអរ ដល់វិទ្យាល័យដែលបានទទួល លទ្ធផលឈ្នះការប្រកួត នៃការបោះឆ្នោតគាំទ្រ និងទទួលបានការប្រើប្រាស់ អ៊ិនធឺណិតឥតគិតថ្លៃគឺ វិទ្យាល័យទួលទំពួង។

ដោយហេតុនេះហើយ កាលពីថ្ងៃសុក្រ ទី ១៣ ខែតុលា ឆ្នាំ២០១៧ ក្រុមការងាររបស់ TODAY ISP យើងខ្ញុំបានអញ្ចើញទៅជួប សំណេះសំណាលជាមួយលោកគ្រូ នាយកសាលាវិទ្យាល័យ ទួលទំពួង អំពីការសុំសិទ្ធតភ្ជាប់សេវាអ៊ិនធឺណិត ជាមួយបច្ចេកវិទ្យាអ៊ុបទិកក្រោមដី បន្ទាប់ពីការប្រកាសលទ្ធផលចប់សព្វគ្រប់ និងបានបង្ហាញអារម្មណ៍ត្រេកអរ ចំពោះវិទ្យាលល័យដែលទទួលបាន សម្លេងគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក។

លោក កុយ សេដា គឺជានាយកវិទ្យាល័យ ទួលទំពួង ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា លោកពិតជាមានភាពរីករាយយ៉ាងខ្លាំង ចំពោះការឈ្នះអ៊ិនធឺណិតលើកនេះ ហើយក៏សូមអរគុណដ៏បងប្អូនគាំទ្រ និងបោះឆ្នោតជូនវិទ្យាល័យ ទួលទំពួលទាំងអស់ ជាពិសេសសូមអរគុណ ដល់ក្រុមហ៊ុន ធូដេ អាយអេសភី ដែលបានរៀបចំការប្រកួតនេះឡើង ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងរួមចំណែក ជួយដល់តម្រូវការការងារ ការសិក្សា ការស្រាវជ្រាវ របស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកវិទ្យាល័យមួយចំនែកផងដែរ។

គួរបញ្ចាក់មន្តទៀតថា TODAY ISP គឺជាក្រុមហ៊ុនសផ្តល់សេវាកម្ម អ៊ិនធឺណិត ដោយផ្តោតសំខាន់ទៅលើទីផ្សារ អាជីវកម្មនាពេលបច្ចុប្បន្ន តម្រូវតាមសេចក្តីត្រូវការណ៍ របស់លោកអ្នក រួមមានទាំងសេវាជំនួយបច្ចេកទេស យ៉ាងស្ទាត់ជំនាញ។ ចំពោះអតិថិជនមានចំណាប់អារម្មណ៍ ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ ស្វែងយល់បន្ថែមពីព័ត៌មានផ្សេងៗ សូមទំនាងក់ទំនងមកកាន់លេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh។​