រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ២២ ​ខែតុលា ឆ្នាំ​​២០១៧ ស្រាបៀរអាន់ឆ័របានរៀបចំ កម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្រ រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ឆ្នាំ​ ​​២០១៧​ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស តារាចម្រៀងជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីនេះរួមមានរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៏ Krabi ចំនួន ១៥ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា ទូរទស្សន៍ Smart TV 55“ ចំនួន ១១ រង្វាន់ និង កាម៉េរា Sony Alpha ចំនួន​​ ១៣ រង្វាន់។

ការចាប់ឆ្នោត ក្នុងកម្មពិធីអាពាហ៍​ពិ​ពា​ហ៍ របស់ស្រាបៀរអាន់ឆ័រដែលបាន ធ្វើឡើងចំនួនបួនលើកកន្លងមកនេះ សរបញ្ជាក់ថា ស្រាបៀរអាន់ឆ័រ បានបង្ហាញពីការ​ យកចិត្តទុកដាក់ខ្ពស់ និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។

ជាក់ស្តែងក្នុងកម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន ១៥​​ ​គូដែលមាន​សំណាង​បានឈ្នះ​រង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៏ Krabi គឺ៖

រី​ឯគូស្វាមីភរិយាថ្មីចំនួន ១១ គូដែល​មាន​សំណាងបានឈ្នះរង្វាន់ទូរទស្សន៍ Smart TV 55“ គឺ៖

ហើយគូស្វាមីភរិយាថ្មីចំនួន ១៣ គូដែលមាន​សំណាងបានឈ្នះរង្វាន់កាម៉េរា Sony Alpha គឺ៖

លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើគេហទំព័រ Facebook (Anchor Beer KH)។
​ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​ ​ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថត​អាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

​សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ – ២០១៨ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំទៅកាន់កោះសាម៉ុយ រហូតដល់ ៤៥ រង្វាន់ និង​​​រង្វាន់ឈ្នះភ្លាមៗជាច្រើនទៀត ដូចជាធុងទឹកកក និងប្រអប់ចំណងដៃដែលមាន ប៊ិចសម្រាប់សរសេរឈ្មោះ អ្នកចងដៃ។

ហើយកាន់តែពិសេស ស្រាបៀរ​ អាន់​ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ​ អាន់​ឆ័រ និងមានវត្តមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ​ អាន់​ឆ័រ ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុត សម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដែលឈ្នះពានរង្វាន់ ផ្នែក​គុណភាពជាបន្តបន្ទាប់សរុបជាង ៣០​ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!
ពិសាដោយការទទួលខុសត្រូវ៕