រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃទី​ ​២២ ​ខែតុលា​ ឆ្នាំ​​២០១៧ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧​ រដូវកាលថ្មី ដោយមាន​​ការអញ្ជើញចូល​រួម​សម្តែង ​​ពី​តារា​ចម្រៀងជាតិ និងអន្តរជាតិ​ជាច្រើន​រូប ។

កម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រ សម្រាប់រដូវកាលថ្មីនេះ នឹងធ្វើការផ្សាយផ្ទាល់នៅស្ថានីយទូរ​ទស្ស​ន៍​ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone នៅវេលាម៉ោង 8:00-10:00 យប់ ។ តារាល្បីជាច្រើន​រូបប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រចាំប្រទេសកេរ៉ូ​ ដែលនឹងមានវត្តមានក្នុងកម្មវិធីពិសេសនេះ មានដូចជា​​ លោក ខេម កញ្ញា យូរី លោក Step និងក្រុមតារា​ចម្រៀងល្បីអន្តរជាតិគឺក្រុមតារាចម្រៀងកូរ៉េ K-Pop band Six Bomb។

កម្មវិធី​នេះ​ ធ្វើឡើង​​សម្រាប់តែ​អតិថិជន​ដែល​បាន​​ជាវស្រាបៀរអាន់ឆ័រ សម្រាប់កម្មវិធី​​អាពាហ៍ ពិពាហ៍​របស់​ខ្លួន ដើម្បីផ្តល់រង្វាន់ផ្តាច់ព្រ័ត ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ មាន​​ដូចជារង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៏ Krabi ចំនួន 15 រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា ទូរទស្សន៍ Smart TV 55“ ចំនួន 11 រង្វាន់ និងកាម៉េរា Sony Alpha ចំនួន 13 រង្វាន់។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ ​នឹងមានសំណាងឈ្នះ​​​រង្វាន់​​លាភមង្គលទាំងនេះ​​? សូម​​ចូលរួមទស្សនា និងតាមដាន​​កម្មវិធីពិសេស ជាមួយនឹងការសម្តែងដ៏អស្ចារ្យ ពីក្រុមតារាចម្រៀងកូរ៉េ K-Pop band Six Bomb ចាប់ពីម៉ោង 8 យប់ ដល់ 10 យប់ នៅ​​ថ្ងៃទី​ ​២២ ​ខែតុលា​ ឆ្នាំ​​២០១៧ ខាងមុខនេះ ។

គួរម្លឹកថា ស្រាបៀរ​ អាន់​ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ​ អាន់​ឆ័រ និងមានវត្តមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ​ អាន់​ឆ័រ ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុត សម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដែលឈ្នះពានរង្វាន់ផ្នែក​គុណភាពជាបន្តបន្ទាប់សរុបជាង ៣០​ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!
ពិសាដោយការទទួលខុសត្រូវ ៕