លោកអ្នកលែងព្រួយបារម្ភបាត់បង់សម្ភារផ្សេងៗរាល់ការហោះហើរ ឬធ្វើដំណើរផ្សេងទៀតហើយ បើសិនជាមាន Pacsafe ជាជំនួយការ។ Pacsafe ជាម៉ាកកាបូបរបស់ប្រទេសហុងកុង ដែលបង្កើតឡើងដើម្បីជាជំនួយការល្អបំផុតរបស់លោកអ្នកចៀសផុតពីការរំខានរាល់ដំណើរផ្សងព្រេងធំៗរបស់លោកអ្នក។

Pacsafe ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយអ្នកស្រលាញ់វិស័យទេសចរណ៍ (ការធ្វើតំណើរ) ជាជនជាតិអូស្រ្តាលីពីរនាក់។ ម៉ាកនេះដែរផលិតឡើងដោយការការពារខ្ពស់ពីការលួចយកពីសំណាក់អ្នកដំណើរដូចគ្នាដែលជាជនខិលខូច។ ដោយមានការគិតយ៉ាងម៉ត់ចត់ គ្រប់កាបូប Pacsafe សុទ្ធសឹងតែមានខ្សែរ Exomesh នៅខាងក្នុង ដែលមិនងាយកាត់ផ្តាច់បាន។ វាជួយការពារលោកអ្នកក្នុងការកាត់ខ្សែឆក់កាបូបទាំងមូលបាន។ កាន់តែពិសេសបំផុតគឺជាទំពក់ខ្សែស្ពាយរបស់កាបូប Pacsafe ដែលជាការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់របស់អ្នកជំនាញ។ ទំពក់ខ្សែស្ពាយដែលមានគុណភាពរួមជាមួយការបំពាក់នូវសរសុវត្ថិភាព ដែលធ្វើឲ្យលោកអ្នកកាន់តែជឿជាក់។

Pacsafe ត្រូវបានអោយឈ្មោះថាជាកាបូបដែលសាមញ្ញ ឆ្លាតនិងជាអ្នកការពារដ៏ប្រសើរ។
គ្រប់អ្នកចូលចិត្តដើរទេសចរណ៍ទាំងអស់នឹងកាត់បន្ថយក្តីបារម្ភដោយគ្រាន់តែប្រើប្រាស់កាបូបម៉ាក Pacsafe ។

កាបូបម៉ាក Pacsafe សព្វថ្ងៃនេះកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។
លោកអ្នកអាចរកជាវបាននៅ Central Mall ដែលមានអាសយដ្ឋាននៅផ្ទះលេខ១០ ផ្លូវលេខ៦៧ កែងនឹងផ្លូវលេខ១២៦ សង្កាត់ ផ្សារថ្មី២ ភ្នំពេញ ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០ ឬ Facebook https://www.facebook.com/centralmallphnompenh/.។

Central Mall ជាហាងដែលទទួលបានពេញនិយម និងជឿជាក់ពីអតិថិជន ថាជាងហាងដែលមានលក់ផលិតផលសម្រាប់ធ្វើដំណើរទូទៅ ហើយសុទ្ធសឹងជាម៉ាកពិតៗ និងផ្តល់ជូននូវការធានាទៅតាមការកំណត់របស់ម៉ាកនៃផលិតផលនីមួយៗ។